MENU
|
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១១ខែមេសា ឆ្នាំ២០១៦នេះនៅសាលប្រជុំសាលាខណ្ឌសែនសុខ ត្រូវបានធ្វើពិធីប្រកាសតែងតាំងលោក បិុល កុសល អតីតក្រុមប្រឹក្សាខណ្ឌដង្កោទៅជាអភិបាលខណ្ឌសែនសុខជំនួសលោកលី សាវេត ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងឲ្យទៅកាន់ជាអភិបាលរងខេត្តខេត្តកំពតវិញ។
ពិធីប្រកាសតែងតាំងនេះមានការចូលរួម ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកអភិបាលខណ្ឌ រងខណ្ឌ លោកចៅសង្កាត់ លោកអធិការខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌនិងមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្តជាច្រើននាក់ទៀតបានចូលរួមផងដែរ។
លោក ជាម ហេង នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលារាជធានីភ្នំពេញ បានឡើងអាន អនុក្រឹត្យលេខ ៣៦៤ អ ន ក្រ ត ត ស្តីពីការប្រកាសតែងតាំងលោក ប៉ិល កុសល ឲ្យឡើងទៅជាអភិបាលនៃគណះអភិបាលខណ្ឌសែនសុខ ជំនួសលោក លី សាវេតអភិបាលខណ្ឌចាស់ឲ្យឡើងទៅកាន់ជាអភិបាលរងខេត្តកំពតចាប់ពីថ្ងៃប្រកាសនេះតទៅ។
លោក ប៉ិល កុសល បានឡើង ប្តេជ្ញាចិត្តថាក្រោយពេលលោកបានឡើងជាអភិបាលខណ្ឌសែនសុខពេញសិទ្ធរួចមកលោកនិងខិតខំអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាននិងគោលការណែនាំនានារបស់រដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់និង ខិតខំគោរព និងអនុវត្តតាមការនែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងមហាផ្ទៃ។
លោកអភិបាលខណ្ឌថ្មីបានបញ្ជាក់ថាដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព កម្លាំងភាពក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ខិតខំអនុវត្តតួនាទី ភារកិច្ចជាតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នក្នុងការសម្របសម្រួល ជំរុញនិងសហការណ៍ជាមួយមន្ទីរ អង្គភាពនានាដែលកំពុងបំពេញតួនាទីក្នុងក្រុងនិងខិតខំទប់ស្កាត់លុបបំបាត់រាល់បាតុភាពអសកម្មនានាដែលធ្វើឲ្យប៉ះពាល់និងបង្កភាពថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។លើកកំពស់ជីវភាពរស់នៅសុខមាលភាពការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រដ្ឋភិបាល។
ឯកឧត្តម ប៉ា សុជាតិវង្ស បានធ្វើការផ្តាំផ្ញើដល់លោក ប៉ិល កុសល ដែលប្រមុខរាជរដ្ឋាភិបាលតែងឡើងទៅជាអភិបាលខណ្ឌសែនសុខហើយនោះត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងជួរគណៈអភិបាលក្រុងបង្កើតទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សា រួមទាំងក្រសួង ស្ថាប័ន អង្គភាពពាក់ពន្ធ អង្គការ ដៃគូរអភិវឌ្ឍន៍ដើម្បីធានាឲ្យរដ្ឋបាលក្រុងអនុវត្តទទួលបានជោគជ័យ។