MENU
ងងុយដេកខ្លាំងបើករថយន្ត លឿនមិនប្រយ័ត្នជ្រុលចង្កូតបុក រះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ ៣កង់ទាំងព្រឹក
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី០២ មេសា ២០១៦, ០៨:០៣ | ៣៨២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖   របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៣កង់ត្រូវបាក់រងការខូចខាតបន្ទាប់ពីបុរសម្នាក់ជា តៃកុងរថយន្តតាក់ស៊ីម៉ែត្រក្រហម បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនទាំងសភាពងងុយដេកខ្លាំង មិនប្រយ័ត្នជ្រុលចង្កូតបុកផ្ទប់របាំងថ្មពេញទំហឹង កាលពីវេលម៉ោង ៥ និង៣០នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវព្រះសីហនុ ក្បែរវត្តមហាមន្ត្រី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា. ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញរថយន្តតាក់ស៊ីម៉ែត្រ របស់ក្រុមហ៊ុនតាក់ស៊ីម៉ែត្រក្រហមមួយគ្រឿង ពណ៌ក្រហម. ពាក់ស្លាកលេខភ្នំពេញ 2AA-2236 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសភាពងងុយដេកខ្លាំង ដោយទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ តៃកុងរថយន្តមិនប្រយ័ត្នក៏បានជ្រុលល្បឿនរេចង្កូតបុកផ្ទប់របាំងថ្មពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹង បណ្តាលអោយរបាំងថ្មចំនួន៣កង់ត្រូវបាក់ដាច់ចេញពីគ្នារងការខូចខាត  ចំណែករថយន្តបង្កត្រូវដៃក្រឡេកង់មុខផ្នែកខាងឆ្វេង និងផ្នែកមួយចំនួនទៀតត្រូវខូចខាត មិនអាចបន្តដំណើរទៅមុខទៀតបាន ។ រីតៃកុងរថយន្តត្រូវរងរបួសគួរសមបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងធ្វើការសហការជាមួយជំនាញចុះអន្តរាគមន៍វាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបង្កឡើងដោយសារអ្នកបើកបររថយន្តតាក់ស៊ីម៉ែត្រខាងលើ បើកបរក្នុងសភាពងងុយដេក ខ្វះការប្រុងប្រយ័ត្នខ្ពស់ពេលកំពុងធ្វើដំណើរលើដងផ្លូវសាធារណះទើបបណ្តាលអោយកើតមានរេឿងហេតុបែបនេះតែម្តងទៅ ។ សូមបញ្ជាក់បន្ថែមថា ក្នុងករណីនេះមិនបានបណ្តាលអោយមានគ្រោះថ្នាក់ ដល់អ្នកដទៃផ្សេងឡើយក្រៅពីតៃកុងរថយន្ត គឺគ្រាន់តែខូចខាតរថយន្ត និងរបាំងថ្មជាទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ. ៕

Tags:
  • រថយន្ត
  • ប្រយ័ត្ន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥