MENU
អ្នករាយការណ៍ពិសេសអង្គការសិទ្ធិមនុស្ស ជំរុញកម្ពុជាការពារឲ្យបានល្អនូវមរតវប្បធម៌ ជនជាតិដើមភាគតិច
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២២ មីនា ២០១៦, ១៨:០០ | ៦៣៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ក្នុងជួបដាច់ដោយឡែកជាមួយលោកជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និងវិចិត្រសិល្បៈ នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ បាន​ទទួលជួប​ពិភាក្សា​ការងារ​ជាមួយលោកស្រី RHONA Smith អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ មនុស្សនៅកម្ពុជា ក្នុង​គោល​បំណង​ស្វែង ​យល់ពីសិទ្ធិ​របស់ជនជាតិ​ដើម​ភាគតិច​នៅក​ម្ពុជា​បានថ្លែងដោយជំរុញរដ្ឋាភិបាលកម្ពុជាឲ្យការពារជនជាតិដើមភាគតិចនៅកម្ពុជាជាពិសេសវប្បធម៌ម​រតកជនជាតិដើម។

បន្ទាប់ពីជំនួបពិភាក្សាយោងតាមមន្រ្តីក្រសួងវិវប្បធម៌និងចិត្រសិល្បបានបញ្ជាក់ថា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ឆ្លើយតបមន្ត្រីអង្គការ​សិទ្ធិមនុស្សថា កម្ពុជា​ការ​ពារបានល្អនូវ​មរតក​​វប្បធម៌​​ជនជាតិ​ដើម​​ភាគ​តិចនៅកម្ពុជា តាមគោល​នយោបាយ​ជាតិ ពីវិស័យវប្បធម៌ ។

លោកជំទាវ រដ្ឋមន្រ្តី​ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​មាន​ប្រសាសន៍ ក្នុងជំនួប ពិភាក្សាការងារ ជាមួយលោកស្រី Rhona Smith អ្នករាយការណ៍ពិសេស ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជានៅថ្ងៃទី២២ខែមីនានាទីស្តីការក្រសួងវប្បធម៌ថាក្រសួង​បាន​ជំរុញ​​​ឱ្យ​មន្ទីរ​វប្បធម៌ នៅតាមខេត្ត ធ្វើការចងក្រង ស្រាវជ្រាវ ពីសិល្បៈវប្បធម៌ជាតិដើមភាគតិច ដូចជា របាំ​ប្រពៃណី ទំនៀមទំលាប់រស់នៅ ដើម្បីជួយ អភិរក្ស ការពារនឹងលើកតម្លើង​វប្បធម៌​ជន​ជាតិ​​ដើមភាគតិច នៅកម្ពុជា កុំឱ្យបាត់បង់ ។

លោកជំទាវរដ្ឋមន្រ្តី​​បានបញ្ជាក់ប្រាប់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ​ថា ក្រសួងវប្បធម៌បានជួយសាងសង់​សារមន្ទីរជន​ជាតិ​ដើម​​​ភាគ​តិចដើម្បីបង្ហាញ​ពី​ទំនៀម​ទំលាប់​វប្បធម៌ប្រពៃណីជនជាតិដើមភាគតិច ។ក្រសួងវប្បធម៌​​បាន​ជំរុញ​កម្ម​វិធី​​សិក្សាឱ្យបញ្ជូល​ពី​ប្រពៃ​ណី​​ជន​ជាតិ​​ដើមភាគតិចជាមួយក្រសួងអប់រំ និង​ក្រសួង​ទេសចរណ៍ ។​

មន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងថាលោកជំទាវរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ជូនលោក ស្រី រ៉ូណា ស្មីតទៀតថាជាមួយគ្នានេះក្រសួងបានជួយធ្វើស្លាក​សញ្ញា​សំ​គាល់​​​ផលិត​ផល​របស់​ជនជាតិដើម​ភាគ​តិច​ដើម្បីបំរើ​ដល់វិស័យទេសចរណ៍។​ការ​បង្ហាញអំពី​ការ​​ការពារ​មរតវប្បធម៌​​ជនជាតិដើម​ភាគ​តិច​។

មន្រ្តីក្រសួងវប្បធម៌បានអះអាងថាការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌គឺធ្វើឡើងដើម្បីឆ្លើយតប​នឹងការចង់ដឹងពីស្ថាន​ភាព​ការរស់នៅរបស់​ជនជាតិដើម​ភាគតិច របស់​លោកស្រី​Rhona Smith។លោកស្រីរ៉ូណា​ស្មីត អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែល​បានមកបំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជារយៈពេល១០​ថ្ងៃ​ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែ មីនា ដើម្បី​វាយ​តម្លៃ​អំពី​ការ​ទទួល​បាន​នូវ​សិទ្ធិរបស់ស្ត្រី និងជនជាតិដើមភាគតិចនៅកម្ពុជា។

លោកសជំទាវ​រដ្នមន្រ្តី ភឿង សកុណា បានមានប្រសាសន៍បន្តថា កម្ពុជាមាន​ច្បាប់​ការពារ​ជនជាតិ​ដើម តាមរយៈគោល​នយោបាយជាតិ ពីវិស័យវប្បធម៌ លើ​ការ​ការពារ​ជនជាតិ​ដើម​ភាគ​តិច ។ តាមរបាយការណ៍របស់ក្រសួងផែនការ បានឱ្យដឹងថា នៅកម្ពុជា ជនជាតិ​ដើម​ភាគ​​តិច​​ប្រមា​ណ៣ភាគរយមានប្រមាណ២៤ក្រុមភាសាស្មើនឹង ប្រហែល៣ម៉ឺននាក់ កំពុង​រស់​នៅក្នុ​ង​១៥​ខេត្ត-ក្រុងទាំងប្រទេស។

នេះជាដំណើរទស្សនកិច្ចរបស់អ្នករាយការពិសេសដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងការវាយតម្លៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានាបច្ចុប្បន្ននេះ។ក្នុងដំណើរទស្សនកិច្ចនេះលោកស្រី រ៉ូ ណាស្មីតតាមគម្រោងបន្ទាប់ពីជួបមន្រ្តីរដ្ឋាភិបាល រួចនឹងជួបខាងគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលមួយចំនួនផង។ជាទូទៅមុនពេលបញ្ចប់ដំណើរទស្សនកិច្ចតំណាងពីសេសរបស់អង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្សតែងតែរៀបចំសន្និសីទកាសែតស្តីពីរបាយការបស់ខ្លួនទៀតផង៕

Tags:
  • សិទ្ធិមនុស្
  • ការពារ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥