MENU
លោកស្រី អ៊ុង សាន ស៊ូ ជី អាចនឹងកាន់ដំណែងរដ្ឋមន្ត្រីក្រសួង ការបរទេស
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី១១ មីនា ២០១៦, ១៥:២០ | ៧១៦ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី១០ខែមីនា ក្រុមដំណាងនៅក្នុងរដ្ឋសភាមីយាម៉ា  ព្រមទាំងព្រឹទ្ធភា កម្លាំងទាហានបានប្រកាសបញ្ចីឈ្មោះបេក្ខភាពប្រធានាធិបតី ដោយធ្វើការបោះឆ្នោតសម្រេចចុងក្រោយនាថ្ងៃទី១៧ឬ១៨ខែមីនាខាងមុខ។

បញ្ចីឈ្មោះបេក្ខភាពដំណាងឲ្យរដ្ឋភា មានលោកU Htin Kyaw មកពីគណបក្ស សម្ព័ន្ធមិត្តដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជី ហើយក៏ជាអតីត អ្នកបើកបររថយន្តឲ្យលោកស្រី ។ ចំណែកគណបក្សសមគ្គីដើម្បីអភិវឌ្ឈន៍ បានជ្រើសរើសលោកSai Mauk ជាបេក្ខភាពសម្រាប់ការបោះឆ្នោតនាពេលដ៏ខ្លីខាងមុខ។

ក្នុងពេលនេះបញ្ចីឈ្មោះដំណាងឲ្យព្រឹទ្ធភារួមមាន លោកU Henry Van Htee Yu មកពីគណបក្ស ប្រជាធិបតេយ្យ  និងលោកU Khin Aung Myint មកពីគណបក្សសាមគ្គិដើម្បីអភិវឌ្ឍន៍។

តាមកម្រោងក្រុមដំណាងឲ្យរដ្ឋសភា ព្រឹទ្ធភានិងយោធា ត្រូវជ្រើសរើសបេក្ខភាពរបស់ខ្លួន សម្រាប់ការបោះឆ្នោតប្រធានាធបិតីចុងក្រោយនៅក្នុងកិច្ចប្រជុំសភា។ បេក្ខភារូបណាដែលទទួលបានការគាំទ្រច្រើននោះនឹងក្លាយជាប្រធានាធិបតី ចំណែកអ្នកដែលទទួលបានសម្លេងគាំទ្របន្ទាប់កាន់ដំណែងជាអនុប្រធានាធិតី។

ជាមួយគ្នានោះលោកស្រីអងសានសូជីបានអំពាវនាវដល់ប្រជាពលរដ្ឋមីយានម៉ាទាំងមូលគាំទ្រដល់បេក្ខភាពប្រធានាធិបតីដែលគណបក្សរបស់លោកស្រីបានជ្រើសរើសរួម។ ប្រភ័ពព័ត៌មានបានឲ្យដឹងថា លោកស្រីស៊ូជីនឹងកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស  ដើម្បីបង្កើតទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឲ្យមកជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។

នៅក្នុងការបោះឆ្នោតនាពេលខាងមុខបេក្ខភាពមកពីគណបក្សរបស់លោកស្រីអ៊ុងសានស៊ូជី មានសង្ឃឹមខ្ពស់ដោយសារតែគណបក្សនេះមានសម្លេងភាគច្រើននៅក្នុងស្ថាប័នសំខាន់ៗទាំងនោះ ៕

Tags:
  • អ៊ុង សាន ស៊ូ ជី
  • រដ្ឋមន្ត្រី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥