MENU
ក្រុមអិស្លាមបង្កើតរដ្ឋ បានផ្សាយឃ្លីបវីដីអូអំពាវនាវវាយប្រហារនៅរុស្ស៊ី សម្លាប់លោក ពូទីន
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី០៨ មីនា ២០១៦, ១១:២៩ | ៦៥០ ដង | ចុចបញ្ចេញមតិ (០)

មេខ្លោងក្រុមIS នៅភាគខាងត្បូងប្រទេសរុស្ស៊ីបានអំពាវនាវដល់ក្រុមអ្នកកាន់សាសនាអិស្លាម បើកការវាយប្រហារអ្នកគ្មានសាសនា ហើយគោលដៅធំគឺវាយប្រហារទៅលើលោកពូទីន។

ឃ្លីបវីដីអូមួយដែលថតនៅក្នុងព្រៃជ្រៅ  លោកAbu Yaser មេដឹកនាំក្រុមIS នៅក្នុងតំបន់ Kavkazបានអំពាវនាវឲ្យបើកការវាយប្រហារទៅអ្នកមិនជំនឿលើសាសនាអិស្លាម។នៅក្នុងឃ្លីបនោះលោកAbu Yaser បញ្ចាក់ថា«ខ្ញុំសូមអំពាវនាវដល់យុវជនទាំងអស់នៅក្នុងតំបន់Kavkaz និងអ្នកដែលមានការស្មោះត្រងជាមួយអិស្លាម សូបទៅកាន់ទឹកដីនៃសង្គ្រាមអទិទេព ហើយបើមិនអាចទៅបាននោះសូមសម្លាប់អ្នកគ្មានសាសនាទាំងអស់។

លោកAbu yaser បញ្ចាក់ទៀតថា«ព្រះអាឡា និងផ្តល់ឲ្យយើងនិងអាវុធដ៏មិតស្រួច ហើយយើងនិងប្រើប្រាស់វាដើម្បីប្រឆាំងនិងលោកពូទីន»។

កាលពីខែមិថុនាក្រុមអិស្លាមបង្កើតរដ្ឋបានចូលទៅកាន់ទឹកដី Kavkaz ជទីកន្លែងដែលមានជនជាតិរុស្ស៊ីកាន់សាសនាអិស្លាមភាគច្រើនរស់នៅ។ ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលលោកពូទីនបានបង្កើតសកម្មភាពកម្ចាត់ក្រុមឧទ្ទាមនៅក្នុងតំបន់ឆែកញ៉ា។

ក្រុមអិស្លាមបង្កើតរដ្ឋពេលនេះសម្តៅគោលដៅទៅកាន់ប្រទេសរុស្ស៊ី ដោយសារតែរុស្ស៊ីបានធ្វើឲ្យពួគេបាត់បង់ទីតាំងនិងកម្លាំងទាហានជាច្រើន ដោយសារតែការវាយប្រហារពីកម្លាំងទាហានរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះទាហានរុស្ស៊ីបានបំផ្លាញ់ផ្លូវលក់ប្រេងរបស់ក្រុមIS ធ្វើឲ្យក្រុមនេះបាត់បង់ប្រាក់ចំណូលជាច្រើន។ ទាំងនោះហើយដែលធ្វើឲ្យក្រុមនេះបង្វែរទិសដៅទៅវាយប្រហាររុស្ស៊ីវិញប្តង៕

Tags:
  • ក្រុមអិស្លាម
  • រុស្ស៊ី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥