រាជធានីភ្នំពេញ៖ ការប្រកួតសម្រស់ឯកវាយនភណ្ឌលើកទី៣បានរកឃើញម្ចាស់ជ័យលាភីហើយសម្រាប់ឆ្នាំ២០១៧នាឱកាសបុណ្យទិវាពលកម្មអន្តរជាតិ១ឧសភាដោយអ្នកជាប់សុទ្ឋតែមានភាពឆ្តាតវៃនិងស្រស់សង្ហាស្រស់សោភាក្រោយយកឈ្នះបេក្ខជនរាបរយនាក់។
ការប្រារព្ឋធ្វើនេះបានរៀបចំឡើងក្នុងស្ទូឌីយូទូរទស្សន៍បាយ័នស្ទឹងមានជ័យដោយជ័យលាភីលេខ១បានទៅលើកញ្ញាប៉ូ ស្រីញ៉ុលមកពីខេត្តកណ្តាលពាក់ស្លាកលេខ៣និងបុរសបានទៅលើលោកឃួន ពិសីមកពីខេត្តស្វាយរៀងពាក់ស្លាកលេខ៣ លេខ២បានទៅលើបេក្ខនារីអ៊ឹង មិកមកពីខេត្តព្រះសីហនុពាក់ស្លាកលេខ១០និងបុរសបានទៅលើលោកអឿនមីដានៅរាជធានីភ្នំពេញពាក់ស្លាកលេខ៧ លេខ៣បានទៅលើកម្មាការិនីឆាយ សុនេត្រាមកពីកំពង់ស្ពឺពាក់ស្លាកលេខ១២និងបុរសបានទៅលើលោកលីណាគីមមកពីខេត្តស្វាយរៀងពាក់ស្លាកលេខ១២ដូចគ្នា។
ដោយឡែកសម្រាប់ចំណាត់ថ្នាក់កិត្តិយសរួមមានកញ្ញាទៀង សុនីតា មកពខេត្តព្រះសីហនុពាក់ស្លាកលេខ៩និងបេក្ខជនយឹម សុវណ្ណគង្គារមកពីខេត្តព្រះសីហនុពាក់ស្លាកលេខ១១ទទួលបានពានញញឹមស្រស់និងបេក្ខនារីព្រំស៊ីវុត្ថាមកពីខេត្តស្វាយរៀងពាក់ស្លាកលេខ១១និងបេក្ខជនម៉ាល់ ម៉េងលីមកពីរាជធានីភ្នំពេញពាក់ស្លាកលេខ៥ទទួលពានទំនាក់ទំនងល្អ។ការប្រកួតវគ្គផ្តាច់ព្រត្រលើកនេះបានចូលរួមពីបេក្ខជនមកពី៣មណ្ឌលក្នុងនោះមានមណ្ឌលរាជធានីភ្នំពេញ ព្រះសីហនុ និងស្វាយរៀងដោយមួយមណ្ឌលៗមានបេក្ខជន៨រូប។ នេះជាការផ្តួចផ្តើមពីសំណាក់មតិយោបល់របស់សម្តេចតេជោហ៊ុន សែនក្នុងឱកាសរៀបចំថ្ងៃពិសេសនៃទិវាពលកម្មអន្តរជាតិ១ឧសភានិងដើម្បីបង្កើតកម្មវិធីសប្បាយរីករាយជូនដល់បងប្អូនកម្មករកម្មាការិនីដែលមានលោក អ៊ិត សំហេងរដ្ឋមន្ត្រីបណ្តុះបណ្តាលការងារនិងវិជ្ជាជីវៈបានសហការជាមួយសមាគមកាត់ដេរនៅកម្ពុជាGMACសហភាពសហព័ន្ឋយុវជនកម្ពុជា អគ្គនាយកដ្ឋានទូរទស្សន៍បាយ័ននិងអ៊ីធីវីបានបង្កើតឡើងក្រោមការចូលរួមពីបេក្ខជនជាច្រើនពាន់នាក់មកពីបីមណ្ឌលផ្សេងគ្នា។
ក្រោមការដឹកនាំពីរដ្ឋមន្ត្រីការងារបានចាត់តាំងគណកម្មាការចំនួន៥រូបដែលមកពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈសហភាពសហព័ន្ឋយុវជនកម្ពុជាសមាគមកាត់ដេរកម្ពុជានិងខាងទូរទស្សន៍បាយ័នបានចូលរួមផ្តល់ពិន្ទុ។លោករដ្ឋមន្ត្រីអ៊ិត សំហេងបានលើកឡើងថាសម្រាប់ក្មួយៗជាកម្មករកម្មាការិនីរោងចក្រកាន់តែយល់និងមានចំណេះដឹងពីច្បាប់ទាកទងនិងវិស័យការងារហើយអាចមានសមត្ថភាពមកប្រឡងយល់ដឹងពីវិស័យសិល្បៈវប្បធម៌ផងដែរ។ជាមួយគ្នានេះយើងក៍អបអរចំពោះជ័យលាភីដែលបានរកឃើញហើយអ្នកមិនបានចំណាត់ថ្នាក់ក៍សូមលើកទឹកចិត្តផងដែរ។ប្អូនៗបានចូលរួមនេះគឺបានលើកស្ទួយនិងឲ្យស្គាល់ពីតម្លៃនៃការងាររបស់ខ្លួន។