![]() |
MENU
|
ខេត្តកណ្តាល ៖ យុវជនម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បន្ទាប់ពីរូបខ្លួនជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ក្នុងល្បឿនលឿន ជ្រុលបុកគូទរ៉ឺម៉កកង់បី១គ្រឿង ក្នុងចំណោម៣គ្រឿងចតស៊ីចំណីផ្លូវ នៅចំណុចផ្លូវលេខ២១B ភូមិភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង២២ និង០០នាទីយប់ថ្ងៃទី២៩ ឧសភា ឆ្នាំ២០១៧ ។
យុវជនរងគ្រោះមានឈ្មោះអីុវ សុខហេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នរស់នៅភូមិ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ឈ្មោះ មៃ ស៊ីម អាយុ៣៥ឆ្នាំ មុខរបរលក់ដូរនៅចំណុចកន្លែងកើតហេតុ បានរៀបរាប់ថា មុនកើតហេតុមានបុរស៣នាក់ ជិះម៉ូតូរ៉ឺម៉ក់កង់បី៣គ្រេឿង បានជិះមកឈប់តម្រៀបគ្នាចូលមកចាក់សាំងកន្លែងគាត់ដោយឈប់ឡយគូទរ៉ឺម៉កចេញមកលើផ្លូវ ។ លុះមិនបានប៉ុន្មាននាទីផង ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាលហុងដាឌ្រ៊ីមសេ១២៥ ជិះតែម្នាក់ឯងដោយមិនមានពាក់អាវ បានជិះមកបុកគូទរ៉ឺម៉ក១គ្រឿងក្នុងចំណោម៣គ្រឿងដែលឡយចេញ ពីចំហៀងពេញទំហឹង បណ្តាលអោយបោកផ្ទប់នឹងរ៉ឺម៉កកង់៣រងរបួសបែកឈាមជាច្រើនកន្លែង ហើយត្រូវដាច់ខ្យល់ស្លាប់មួយរំពេចតែម្តង ។
ក្រោយកើតហេតុរ៉ឺម៉កកង់៣ទាំង៣គ្រឿងបាននាំគ្នាជិះរត់គេចបាត់ស្រមោល ។ ដោយឡែកសព និងម៉ូតូជនរងគ្រោះ ត្រូវបានបងប្អូនសាច់ញាតិមកទទួលយកទៅកាន់លំនៅឋានផងដែរ ។
សូមបញ្ជាក់ថា ក្រោយពេលសពត្រូវបានបងប្អូនដឹកយកទៅផ្ទះ សមត្ថកិច្ចទើបតែមកដល់កន្លែងកើតហេតុ ទើបសមត្ថកិច្ចបន្តទៅលំនៅឋានជនរងគ្រោះដើម្បីពិនិត្យវិច្ច័យទៅលើសព ហើយឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រាកដមែនទើបសម្រេចប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕