MENU
បង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀន ៤នាក់ នៅសង្កាត់ស្រះចក
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០២ មីនា ២០១៦, ១៤:០២ | ៣៩៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មចំនួន ៤នាក់ ត្រូវបានកម្លាំងអាជ្ញាធរចម្រុះ មានកម្លាំងប្រជាការពារ និងអាវុធហត្ថដឹកនាំដោយលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ និងជាប្រធានគណហបញ្ជាការឯកភាពខណ្ឌ ធ្វើការបង្ក្រាបបានជាក់ស្តែងនៅចំណុចខ្ទមតូចមួយកន្លែង នៅក្បែរផ្លួវរទេះភ្លើង ស្ថិតក្នុងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២ និង ៣០នាទីថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៦ ។

លោកគួច ចំរើន អភិបាលខណ្ឌដូនពេញ ដែលដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់បានមានប្រសាសន៍អោយដឹងថា មុនឈានដល់ការឃាត់ខ្លួន គឺដំបូងឡើងកម្លាំងអាជ្ញាធរចុះរដ្ឋបាលដើម្បីមើលការខុសត្រូវក្បែរភូមិសាស្ត្រនេះតែប៉ុណ្ណោះ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋ ។ ខណះកំពុងចុះរដ្ឋបាលនោះអាជ្ញាធរបានប្រទះឃើញខ្ទមជាច្រើនដែលសាងសង់រស់នៅផ្តេសផ្តាសលើផ្ទៃដីក្បែរនោះ ក៏ដូចជាក្បែរផ្លូវរទេះភ្លើង ទើបអាជ្ញាធរសម្រេចចុះរុះរើស ប៉ុន្តែខណះពេលរុះរើរនោះ ក៏ប្រទះឃើញ ឧបករណ៍ ក៏សម្ភារះប្រើប្រាស់មួយចំនួនធំ ទើបអាជ្ញាធរសម្រេចឃាត់ខ្លួនមនុស្ស៤នាក់ ដែករស់នៅក្នុងខ្ទមនោះ ភ្លាមៗតែម្តង យកទៅកាន់ទីបញ្ជាការអាវុធហត្ថខណ្ឌ ដើម្បីសាកសួរនាំបន្ថែម ។ ដោយឡែកខ្ទមខាងលើត្រូវរុះរើរចោល ។

លោកអភិបាលខណ្ឌបញ្ជាក់ថា ជនទាំង៤នាក់ដែលត្រូវឃាត់ខ្លួនគ្រាន់តែជា ជនរងគ្រោះដោយសារថ្នាំញៀនញៀនតែប៉ុណ្ណោះ ដូច្នេះហើយ អាជ្ញាធរនឹងបញ្ចូនខ្លួនពួកគេទៅកាន់ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីអប់រំណែនាំ តាមនីតិវិធី ៕

Tags:
  • បង្ក្រាបមុខសញ្ញា
  • ប្រាស់ថ្នាំញៀន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥