MENU
|
រាជធានីភ្នំពេញ៖ នារីខ្លាំងរបស់កម្ពុជាលើវិស័យប្រណាំងកង់ ហេង សៀវឡាង បានយកឈ្នះជាប់គ្នាពីរថ្ងៃដោយដណ្តើមបានលេខ១ ក្នុងការប្រណាំងកង់លើភ្នំបូកគោឆ្នាំ២០១៧ទៀតហើយ ដោយមានជម្រើសពីប្រទេសម៉ាឡេស៊ីចូលរួមប្រកួតប្រជែងសមត្ថភាពជាមួយនាង។
កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ការប្រណាំងរយៈចង្ងាយ៥១គីឡូម៉ែត្រកំណត់ការប្រើពេលវេលាប្រណាំងជិះពីក្រោមភ្នំឡើងមកលើភ្នំនោះ នាងបានឈ្នះចំណោមកីឡាការិនី៥រូបដែលបានចូលរួមមានកម្ពុជា ម៉ាឡេស៊ី និង ថៃ ចូលរួម ហើយក្នុងនោះកីឡាការិនីរបស់ប្រទេសម៉ាឡេស៊ីជាជម្រើសជាតិផងដែរបានចូលរួមប្រកួតជាមួយនាង ប៉ុន្តែមិនអាចឈ្នះនាងបានឡើយ។ ជាមួយនោះកីឡាការិនីថៃផងដែរបានបោះសិទ្ធប្រកួតចោលទៅវិញនៅពេលថ្ងៃប្រកួត។
ថ្ងៃចុងក្រោយនៃការប្រកួតរយៈចង្ងាយ៥១គីឡូម៉ែត្រផ្នែកនារីកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ជិះនៅលើភ្នំចុះក្រោមព័ន្ធជុំវិញឡើងមកលើភ្នំវិញ លេខ១ ក៏បានទៅលើកីឡាការិនី ហេង សៀវឡាង មកពីក្រុម Flying Bikes ប្រើពេល១ម៉ោង៣២នាទី៤៩វិនាទីទៀតដដែល លេខ២ កីឡាការិនី ហេង សៀវហ្គិច មកពីក្រុម Fly Bikes ប្រើពេល១ម៉ោង៤១នាទី៤៣វិនាទីនិងលេខ៣ កីឡាការិនីLim Pek Yen មកពីប្រទេម៉ាឡេស៊ីជាជម្រើសជាតិនោះ ប្រើពេល១ម៉ោង៤១នាទី១វិនាទី។
បូកសរុបទាំងពីរថ្ងៃ គណៈកម្មការខ្មែរនិងម៉ាឡេស៊ី ដែលរៀបចំបានវាយតម្លៃឱ្យអ្នកនាង ហេង សៀវឡាង ជាប់ជ័យលាភីលេខ១ នៃការប្រណាំងកង់អន្តរជាតិលើភ្នំបូកគោឆ្នាំ២០១៧។
សូមរំលឹកថា អ្នកនាង ហេង សៀវឡាង បានធ្លាប់ដណ្តើមជ័យលាភីលេខ១ក្នុងការប្រណាំងកង់លើភ្នំបូកគោក្នុងចម្ងាយ៣២គីឡូម៉ែត្រ ឆ្នាំ២០១៣។ នាងក៏បានក្លាយជាម្ចាស់ជ័យលាភីលេខ១ ជិះចម្ងាយ១១៧គីឡូម៉ែត្រ ក្នុងការប្រកួតប្រណាំងកង់ដើម្បីកុមារលើកទី១១ឆ្នាំ២០១៦។
កម្មវិធីប្រកួតប្រណាំងកង់បើកទូលាយម៉ាឡេស៊ីឆ្នាំ២០១៦ចម្ងាយផ្លូវ១០៥គីឡូម៉ែត្រក្នុងចំណោមកីឡាករកីឡាករិនីចូលរួមសរុបប្រមាណ៣,០០០នាក់ ហេង សៀវឡាង បានឈ្នះជ័យលាភីផ្នែកនារីប្រើពេល ២ម៉ោង ៤២នាទី។ កម្មវិធីប្រណាំងកង់របស់ម៉ាឡេស៊ីនេះដដែល នាងបែរជាបានត្រឹមចំណាត់ថ្នាក់លេខ៤ កាលពីដើមឆ្នាំ២០១៧។
កាលឆ្នាំ២០១៥ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរី នាងបានឈរនៅចំណាត់ថ្នាក់លេខ២និងលេខ៣ រួចទៅហើយប៉ុន្តែដោយសារគ្រោះអកុសល នាងមិនឈ្នះលេខ១បានដោយសារមកពីកីឡាការិនី ជនជាតិវៀតណាមមានចេនាកៀរឲ្យ ហេង ស៊ីវឡាង ដួលទើបមិនអាចយកមេដាយមាសជូនជាតិកាលនោះ។
កន្លងមកថ្មីៗនាងទើបតែមកហ្វឹកហាត់ពីប្រទេសប្រទេសកូរ៉េ ក្រោមការជួយជ្រោមជ្រែង គណៈកម្មកាជាតិអូឡាពិកកម្ពុជា និង សហព័ន្ធ ដើម្បីចង់ឱ្យ ហេង សៀវឡាង អាចមេដាយមាស ជូនជាតិក្នុងព្រឹត្តិការណ៍ SEA GAME ២០១៧ប្រទេសម៉ាឡេស៊ី នាពេលខាងមុននេះ៕ដោយ បូរិន