MENU
|
រាជធានីភ្នំពេញ៖ ការប្រណាំងកង់បីដំណាក់កាលដែលរយៈចង្ងាយនិងប្រភេទខុសៗគ្នានៅលើភ្នំបូកគោឆ្នាំ២០១៧ ដែលបានធ្វើឡើងនាថ្ងៃទី០៦និង០៧ ខែឧសភា ឆ្នាំ២០១៧ បានបញ្ចប់ហើយដោយមាន៩ប្រទេសចូលរួមប្រកួតប្រជែងដកស្រង់សមត្ថិភាពត្រូវបានមើលឃើញថា ភាគច្រើនកីឡាករបរទេសសុទ្ធតែខ្លាំងនិងទទួលបានជ័យជំន្នះ។
ការប្រណាំងកង់នៅភ្នំបូកគោ បេក្ខជនចុះឈ្មោះ២៨០នាក់ មកពីប្រទេស អូស្រ្តាលី បារាំង ឡាវ ម៉ាឡេស៊ី នូវែលសេឡង់ សិង្ហបុរី ថៃ វៀតណាម និង កម្ពុជា ដោយលទ្ធផល រយៈពេលពីរថ្ងៃ
ការប្រកួតរយៈចង្ងាយ៥១គីឡូម៉ែត្រផ្នែកបុរសអាយុ៤០ឆ្នាំឡើងលេខ១ កីឡាករ Jeremy Hunt មកពីក្រុម Lotus Pond ប្រើពេល១ម៉ោង២៧នាទី៣២វិនាទី លេខ២ កីឡាករបរទេស Ravi Rafi មកពីក្រុម Endurace ប្រើពេល១ម៉ោង២៧នាទី៣៤វិនាទី,និងលេខ៣ កីឡាករ Steven Wong មកពីប្រទេសសង្ហឹបុរី១ម៉ោង៣១នាទី៤៦វិនាទី។
ការប្រកួតរយៈចង្ងាយ៥១គីឡូម៉ែត្រផ្នែកនារីដោយសេរីលេខ១បានទៅកីឡាការិនី ហេង សៀវឡាង មកពីក្រុម Flying Bikes ប្រើពេល១ម៉ោង៣២នាទី៤៩វិនាទី លេខ២ កីឡាការិនី ហេង សៀវហ្គិច មកពីក្រុម Fly Bikes ប្រើពេល១ម៉ោង៤១នាទី៤៣វិនាទីនិងលេខ៣កីឡាការិនីLim Pek Yen មកពីប្រទេម៉ាឡេស៊ី១ម៉ោង៤១នាទី១វិនាទី។
ការប្រកួតរយៈចង្ងាយ៨៥គីឡូម៉ែត្រផ្នែកបុរសដោយសេរី លេខ១កីឡាករ បរទេស Salleh មកពីក្រុម Endurace ប្រើរយៈពេល២ម៉ោង២៦នាទី០៦វិនាទី, លេខ២ កីឡាករខ្មែរ Titi មកពីក្រុមកង់តាខ្មៅ ប្រើរយៈពេល២ម៉ោង២៦នាទី០៦វិនាទីដូចគ្នា, និងលេខ៣ កីឡាករខ្មែរ Chanthu មកពីក្រុម Flying Bikes ប្រើពេល២ម៉ោង២៦នាទី០៧វិនាទី។
ការប្រកួតរយៈចង្ងាយ៨៥គីឡូម៉ែត្រផ្នែកកីឡាករជំនាញ លេខ១ កីឡាករបរទេស Ahmad Luthfi មកពីក្រុម PDRM ប្រើពេល២ម៉ោង១៣នាទី៣៧វិនាទី , លេខ២ កីឡាករបរទេស Bin Jumari មកពីក្រុម PDRM ប្រើពេល២ម៉ោង១៤នាទីសូន្យវិនាទី, និងលេខ៣ កីឡាករវៀតណាម Guyen Van Duong ប្រើពេល២ម៉ោង១៥នាទី២៥វិនាទី។
ការប្រកួត រយៈចង្ងាយ ១៧គីឡូ ដោយកំណត់ជា Team Time Trial មាន១៣ក្រុមចូលរួម ហើយលទ្ធផលជ័យលាភីលេខ១ បានទៅលើក្រុមកង់ប្រើរយៈពេល២៣នាទីសូន្យវិនាទី គឺ ក្រុម Bikelife – Dong Nai (វៀតណាម), លេខ២ ក្រុម PDRM ប្រើរយៈពេល ២៣នាទី២៤វិនាទី, លេខ៣ ក្រុម Cambodia National A ប្រើរយៈពេល ២៤នាទី៣៧វិនាទី។
លោក វង្ស ខាន់ពៅ អគ្គលេខាសហព័ន្ធកីឡាទោចក្រយាន្តកម្ពុជា បានឱ្យដឹងថា ការប្រណាំងកង់លើភ្នំបូកគោដែលមានទេសភាពល្អឥខ្ចោះ ត្រូវបានរៀបចំឱ្យមានបីដំណាក់កាល ដែលប្រណាំងចាប់ពីក្រោមឡើងលើ មានដូចជា រយៈចង្ងាយ ១៧គីឡូ ដោយកំណត់ជា Team Time Trial , រយៈចង្ងាយ៣២ គីឡូម៉ែត្រ និង ៨៥ គីឡូម៉ែត្រ ។ ការប្រណាំងកង់នេះបានអនុញ្ញាត ឱ្យមហាជន អ្នកមិនអាជីព និង អ្នកជំនាញ ចូលរួមដោយប្រណាំងដោយសេរី។
លោក វង្ស ខាន់ពៅ បានបញ្ជាក់ថា ការប្រណាំងកង់នៅភ្នំបូកគោ លើកនេះមានអ្នកឈ្មោះ២៨០នាក់ មកពីប្រទេស អូស្រ្តាលី បារាំង ឡាវ ម៉ាឡេស៊ី នូវែលសេឡង់ សិង្ហបុរី ថៃ វៀតណាម និង កម្ពុជា។ ក្រៅពីកម្មវិធីប្រណាំងការកម្មវិធីកម្សាន្តនិងការប្រគុំតន្ត្រីសម្រាប់អ្នកមកជិះកង់ប្រណាំង។ ជាមួយគ្នាក្រុមជម្រើសជាតិ ទាំងឈុតធំនិងឈុតតូច របស់សហព័ន្ធកីឡាទោចក្រយន្តកម្ពុជា និង សហព័ន្ធកីឡាទ្រីយ៉ាថ្លុង ក៏ដាក់អ្នកប្រណាំងរបស់ខ្លួនចូលរួមផងដែរ៕ដោយ បូរិន