MENU
|
ចិនបានជ្រើសរើសអ្នកបកប្រែភាសាកូរ៉េជាបន្ទាន់និងច្រើននាក់ ដើម្បីការពារនៅពេលមានសង្គ្រាមកើតឡើងនៅពេលនោះប្រាកដជាមានជនជាតិកូរ៉េជាច្រើនភៀសខ្លួនទៅកាន់ប្រទេសចិន អាចបង្ករផលលំបាកប្រសិនបើខ្វះអ្នកបកប្រែនោះ។
សារព័ត៌មានដេលីម៉ែលបានផ្សាយថា ទីក្រុង ដានដុង ប្រទេសចិននៅជាប់ព្រំដែនកូរ៉េខាងជើង ទទួលបានសំណើរពីរដ្ឋាភិបាលឲ្យជ្រើសរើសបុគ្គលិកបកប្រែភាសាកូរ៉េដើម្បីធ្វើការងាផ្សេងៗ នៅក្នុងក្រុង។
ក្រុមអ្នកបកប្រែនឹងត្រូវធ្វើការនៅក្នុងការិយាល័យសន្តិសុខជាប់ព្រំដែនកូរ៉េខាងជើងនិង មន្ទីពាណិជ្ជកម្ម គយនិងអន្តោវេសជាដើម ។ ក្រុមអ្នកឯកទេសបញ្ចាក់ថា ហេតុការខាងលើរបស់ចិនបានបញ្ចាក់យ៉ាងច្បាស់ថា ចិនបានត្រៀមលក្ខណ សម្រាប់ទប់ទលនិងសង្គ្រាមកើតឡើងរវាងអាមេរិកនិងកូរ៉េខាងជើង នៅពេលដ៏ខ្លីខាងមុខ។
ទីក្រុង ដានដុង មានពលរដ្ឋប្រមាន២លាននាក់មានសារសំខាន់យ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ច ជាមួយកូរ៉េខាងជើង មិនត្រឹមតែប៉ុណ្ណោះទីក្រុងនេះមានទំនាក់ទំនងសេដ្ឋកិច្ចពណិជ្ជកម្ម ...យ៉ាងសំខាន់ជាមួយកូរ៉េខាងជើង។
ភាពតានតឹងនៅឧប្បទ្វីបកូរ៉េរយៈពេលចុងក្រោយនេះបានបង្ករឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិពិសេសគឺប្រទេសនៅក្នុងតំបន់ខ្លាចសង្គ្រាមកើតឡើងប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខនិងសេដ្ឋកិច្ចប្រទេសអាស៊ី និងពិភពលោកទាំងមូល។ ដោយសង្គ្រាមកូរ៉េខាងជើងអាចបង្ករឲ្យមានអ្នកស្លាប់ច្រើននឹងរាល់ដាលទៅជាសង្គ្រាមធំ គឺសង្គ្រាមបរមាណូ។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ គណបក្សប្រឆាំងនិងក្រុមពលរដ្ឋជប៉ុនកំពុងធ្វើការប្រឆាំងជំទាស់ ចំពោះគោលនយោបាយតូក្យូបន្ទាប់ពីនាវាចម្បាំង ទ័ពជើងទឹក ដ៏បំផុតក្នុងប្រទេសខ្លួន Izumo បានចាកចេញពីមូលដ្ឋាន ទ័ពជើងទឹក Yokosuka ដើម្បីការពារនាវា គ្រឿងផ្គត់ផ្គង់សហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្នុងសញ្ញាមួយដែលបង្ហាញថា មិនមែនទាំងអស់គ្នាក្នុងប្រទេសជប៉ុនមានទស្សនៈ ដូចនឹងនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ ដែលថា កងទ័ពចាំបាច់ត្រូវតែ បង្កើនសមត្ថភាពនោះបក្សប្រឆាំងជប៉ុនបាននិយាយថា ជម្រើសយោធាមិនគួរត្រូវបានពិចារណាលើកយកមកប្រើ ជុវិញដំណោះស្រាយកាទូតទេ។
លោក Kazuo Shii ជាអ្នកនយោបាយជប៉ុនហើយក៏ជាប្រធាន បក្សកុម្មុយនិស្តជប៉ុន បាននិយាយថា ការអភិវឌ្ឍន៏នុយក្លេអ៊ែ និងមីស៊ីលកូរ៉េខាងជើង គឺជារឿងមិនអាចអត់ទ្រាំបានទេ ប៉ុន្តែវាក៏មិនគួរប្រើជម្រើសយោធាជុំវិញដំណោះស្រាយកាទូតដែរ ហើយក្រុមស៊ីវិល បាននិយាយថា កម្លាំងនៃភាពរឹងមាំ របស់យោធាអាមេរិក មានលើសពីគ្រប់គ្រាន់ ហេតុអ្វីចំាបាច់ ជប៉ុនត្រូវបញ្ជូននាវាចម្បាំង Izumo ទៅការពារ៕