MENU
ដឹកស្រីស្នេហ៍ទៅច្រៀងខារ៉ាអូខេ រវល់ញ៉ែរញង់គ្នាក្នុងរថយន្ត ជ្រុលបុកម៉ូតូសាន់យ៉ាន់ពេញទំហឹង ស្លាប់ម្នាក់នៅនឹងកន្លែង
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៩ កុម្ភៈ ២០១៦, ០៩:៤៥ | ៣៦៥ ដង | ចុចបញ្ចេញមតិ (០)

ខេត្តត្បូងឃ្មុំ ៖    រថយន្ត១គ្រឿងម៉ាក RAV4ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខភ្នំពេញ2AD-9937  បានជិះជាមួយនឹងស្រីស្នេហ៏ដោយជាប់រវល់តែសាសងគ្នាភ្លេចមើលមុខក៏ជ្រុលទៅបុកម៉ូតូម៉ាកសាន់យ៉ាន់១គ្រឿងពណ៌ខៀវពេញទំហឹងនៅលើផ្លូវជាតិលេខ៧២ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ។ ហេតុការណ៍ នេះកើតឡើងនៅវេលាម៉ោងប្រហែល៩និង៤៥នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦   ត្រង់ចំណុចភូមិ ត្រពាំងព្រីងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក   ហើយជនបង្កបានបើករថយន្តគេចពីកន្លែងកើតហេតុ ចម្ងាយប្រហែល១០គីឡូម៉ែត្រក៏ទុកចោល  រត់គេចខ្លួនបាត់ស្រមោល  ។

ប្រភពពីនគរបាលចរាចរខេត្ត ត្បូងឃ្មុំបានប្រាប់ឲ្យដឹងថា អ្នកបើករថយន្តរួមនឹងស្រីស្នេហ៏ បានលេចឮថាចេញមកពី ស្រុកមេមត់ក្នុងបំណង មកចូលច្រៀងនៅ ហាងខារ៉ាអូខេមួយកន្លែងម្តុំផ្លូវបំបែករង្វង់មូលតាដំបង គ្រញូង  កន្លែងដែលក្រុមគយប្រចាំការរង់ចាំ ចាប់ទំនិញគេចពន្ធដោយខុសច្បាប់ ។ ប្រភពដដែលបន្ត ឲ្យដឹងទៀតថា ពេលដែលមកដល់ត្រង់ ខារ៉ាអូខេនោះ ហាងមិនសូវស្អាតក៏បានដឹកស្រីស្នេហ៏បន្តទៅ មុខទៀត  ដើម្បីច្រៀងនៅហាងដែលល្បី  តែមិនទាន់នឹងដល់គោលដៅផងស្រាប់តែជិះទៅបុកម៉ូតូពី ខាងក្រោយពេញទំហឹងនៅលើផ្លូវជាតិ លេខ៧២ ក្នុងភូមិត្រពាំងព្រីងទី២ ជាហេតុបណ្តាលឲ្យអ្នក បើកម៉ូតូឈ្មោះ សាត  ហាង  ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្នល់កែងឃុំត្រពាំងផ្លុង ស្រុក ពញាក្រែកស្លាប់ភា្លមៗ ហើយក៏បើករថយន្ត គេចទៅខាងច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុងជាប់ប្រទេស វៀតណាម  ។

តែដោយឃើញនៅលើរថយន្ត  មានស្នាមប្រឡាក់ឈាមនោះធ្វើឲ្យសមត្ថកិច្ចដែលប្រចាំ ការទីនោះ បានបើកដេញតាមរថយន្តបង្កហេតុ   មកដល់ត្រង់ចំណុចម្តុំមណ្ឌលកែប្រែត្រពាំងផ្លុងទី៣ ។ បន្ទាប់មកនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ត្រពាំងផ្លុង  បានចុះទៅដល់កន្លែងកើតហេតុ  និងបាន រាយការណ៏មកជំនាញចរាចរ ស្រុកពញាក្រែក ឲ្យមកស្ទូចរថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ។

សមត្ថកិច្ចបានបញ្ជាក់ថា  ក្នុងពេលដែលកើតហេតុដំបូងគេមិនដឹងពីម្ចាស់រថយន្ត នោះនៅទីណាឡើយ តែក្រោយមកដោយមាន ការស្រាវជ្រាវទើបដឹងថា  រថយន្តនេះមានដឹកស្រី ស្នេហ៏មកច្រៀងខារ៉ាអូខេដើម្បីសប្បាយ។ តែមិន ទាន់នឹងបានច្រៀងផង ក៏ជួបនឹងឧប្បត្តិហេតុគ្រោះ ថ្នាក់ចរាចរបណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់បាត់បង់អាយុ ជីវិត   គេគ្រាន់តែដឹងពីតម្រុយរបស់អ្នកបើកបរ រថយន្តខ្លះៗតែប៉ុណ្ណោះ ទោះជាយ៉ាងណាក្តីជនបង្ក ហេតុបានរត់គេចខ្លួនបាត់ទៅហើយ  ៕

Tags:
  • ច្រៀងខារ៉ាអូខេ
  • រថយន្ត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥