MENU
ស្វែងរកព័ត៌មានពិតអ្នកកាសែត៦នាក់ ត្រូវឃាត់ខ្លួនដោយសមត្ថកិច្ចថា ចុះថតសកម្មភាពដឹកឈើតាមរថយន្ត គ្មានការអនុញ្ញាត
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី៣០ មេសា ២០១៧, ០៩:៤៦ | ៣៣៤ ដង | ចុចបញ្ចេញមតិ (០)

ខេត្តរតនគិរី៖ អ្នកសារព័ត៌មានដែលព្យាយាមស្វែងរកព័ត៌មានពិតដែលល្មើសនឹងច្បាប់របស់រដ្ឋក្នុងការជួយសង្គមត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែមិនចាប់ខ្លួនជនល្មើសទេ។បើសមត្ថកិច្ចធ្វើបែបនេះឬសង្ស័យថានៅពីក្រោយខ្នងនៃអំពើល្មើសច្បាប់បែបនេះគ្មានព័ត៌មានពិតឬថាអ្នកសារព័ត៌មានជួយអ្វីដល់សង្គមរបស់ពួកគេកំពុងរស់នោះទេ។

សាលាកាសែតទាំងក្នុងស្រុកនិងបរទេសបានបង្រៀនថាអ្នកសារព័ត៌មានមានតួនាទីសំខាន់ក្នុងការផ្សាយព័ត៌មានពិតពីសង្គមដើម្បីចូលរួមក្នុងការអភិវឌ្ឍន៏សង្គមនិងលុបបំបាត់អំពើល្មើសច្បាប។នានា។អ្នកកាសែតត្រូវចុះទៅកាន់ន្លែងកើតហេតុដើម្បីថតរូបសាកសួរប្រភពពីដំណើររឿងដែលបានកើតឡើងនៅតាមទៅសាធារណៈមិនចាំបាច់សុំការអនុញ្ញាតពីសមត្ថកិច្ចទេក្នុងបំពេញការងារលើកលែងតែងកន្លែងហាមឃាត់។

បើសិនអ្នកសារព័ត៌មានពិតប្រាកដឬមានវិជ្ជាជិវឬអង្គភាពបញ្ជាចុះទៅថតរូបឬយកព័ត៌មាននៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចរំខានឬឃាត់ខ្លួននោះវានឹងគ្មានព័ត៌មានពិតសម្រាប់រាយការណ៍ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំឬពីថ្នាក់ដឹកនាំមកប្រជាពលរដ្ឋទេ។វាមិនខុសអីពីផ្សាយតែអ្វីដែលអ្នកកាន់អំណាចឬអាជ្ញាធរចង់ឲ្យសារព័ត៌មានបើទោះបីជាព័ត៌មាននោះមិនពិតឬមិនកើតឡើងក៍ដោយ។ខាងក្រោមនេះជារឿងពិតមួយនៅខេត្តរតនគីរីគ្រាន់តែអ្នកសារព័ត៌មានតាមថតរូបភាពឡានដឹកឈើចូលផ្ទះមន្រ្តីកងរាជអាវុធហត្ថទាំងយប់ដោយសង្ស័យថាជាឈើខុសច្បាប់ពួកគេក៍ត្រូវចាប់ខ្លួនដែរ។

អ្នកកាសែត៦នាក់ត្រូវនគរបាលឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលនគរបាលលំជ័រ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីវេលាម៉ោង១២និង៤៩នាទីរំលងអាធ្រាត ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នេះ បន្ទាប់ពីក្រុមអ្នកកាសែតបានថតរូបភាពគោយន្តដឹកបទល្មើលសព្រៃឈើចូលផ្ទះមួយកន្លែងដែលគេដឹងថាជាផ្ទះរបស់មន្ត្រីកងរាជអាវុធហត្ថ។

 

នៅពេលអ្នកកាសែតបានស្ថិតក្នុងប៉ុស្តិ៍រដ្ឋបាលនគរបាលនោះ គឺត្រូវគេសួររកអត្តសញ្ញាប័ណ្ណ  លិខិតអត្តសញ្ញាណ លិខិតបេសកម្មរបស់អភិបាលខេត្តជាដើម បើទោះបីជាអ្នកកាសែតថា ការស្នើរសុំខ្លះមិនត្រឹមត្រូវក៏ដោយ។ អ្នកកាសែតដែលអង្គុយនៅក្នុងប៉ុស្តិ៍ត្រូវនគរបាលថតរូបរបៀបដូចជនល្មើសដូច្នោះដែរ។

នគរបាលប៉ុស្តិ៍ឃុំលំជ័រ ដែលហៅអ្នកកាសែតទៅនោះបានបញ្ជាអោយអ្នកកាសែតត្រូវជ្រើសយកជម្រើសចំនួន២គឺជម្រើសទី១ អ្នកកាសែតត្រូវចូលទៅដេកនៅក្នុងឡានដោយនគរបាលតម្រូវដកសោរឡានយកទៅរក្សាទុកគឺមិនអនុញ្ញាអោយអ្នកកាសែតបើកបរនៅតាមដងផ្លូវជាតិនោះទេ។

ជម្រើសទី២គឺបានបញ្ជាអោយអ្នកកាសែតទាំង៦នាក់ត្រឡប់រថយន្តទៅក្រោយជាបន្ទាន់ធ្វើយ៉ាងណាត្រូវចេញអោយផុតពីទឹកដីរដ្ឋបាលស្រុកអូរយ៉ាដាវជាដាច់ខាត។

ពួកគេបានបន្ទោសអ្នកកាសែតថា សកម្មភាពរបស់អ្នកកាសែតដាច់ខាតត្រូវជូនដំណឹងមកនគរបាលជាមុនបើទោះបីចង់ធ្វើសកម្មភាពអ្វីក៏ដោយចុះ។

មន្ត្រីនគរបាលប៉ុស្តិ៍លំជ័រដែលកំពុងធ្វើកំណត់ហេតុជាមួយអ្នកកាសែតនោះបាននិយាយថា ការងារនេះគឺពួកគាត់បានធ្វើតាមបញ្ជារបស់មេរបស់ពួកគាត់ទេ។ មន្ត្រីនគរបាលនោះនិយាយថា ទឹកដីរដ្ឋបាលរបស់លោក លោកជាអ្នកគ្រប់គ្រង ។ ដូច្នេះអ្នកកាសែតចង់ធ្វើសកម្មភាពអ្វីមួយត្រូវតែជូនដំណឹងមកនគរបាលលោកជាដាក់ខាត។

អ្នកកាសែតទាំង៦នាក់នោះត្រូវនគរបាលប៉ុស្តិ៍លំជ័របណ្តេញចេញអោយផុតពីស្រុកអូរយ៉ាដាវនៅម៉ោងប្រមាណជាង២រំលងអាធ្រាតយប់ដដែលនោះប្រសិនបើឃើញរថយន្តបើកបរក្នុងទឹកដីដដែលលោកនឹងទូរស័ព្ទទំនាក់ទំនងទៅថ្នាក់លើបន្ថែមទៀត។

អ្នកកាសែតទាំង៦នាក់បានត្រឡប់មកទីរួមខេត្តវិញទាំងក្តីសង្ស័យជាច្រើនទាក់ទិនទៅនឹងបទល្មើសផ្សេងៗដែលអាចនឹងកើតមាននៅក្នុងរាត្រីនោះ។ ពីព្រោះថា នៅមុននេះបន្តិចមានប្រជាពលរដ្ឋរាយការណ៍ថា មានរថយន្តមិនក្រោយពី៣០គ្រឿងទេក្នុង១យប់ៗដែលបានដឹកបទល្មើសព្រៃឈើគួរអោយព្រឺសម្បុរចេញពីភូមិគង ឆ្ពោះមកតាមផ្លូវខាងក្រោយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំលំជ័រនេះ។

ជាក់ស្តែងដូចនៅក្នុងពេលកំពុងកើតហេតុគោយន្តកែច្នៃមួយគ្រឿងបានដឹកបទល្មើសព្រៃឈើតាមផ្លូវដូចដែលមានសេចក្តីរាយការណ៍នោះពិតប្រាកដមែនហើយឈើនោះត្រូវបានដឹកចូលទៅផ្ទះមន្ត្រីកងរាជអាវុធហត្ថដែលមានឈ្មោះគឹម ហួរ នៅក្នុងស្រុកអូរយ៉ាដាវនោះ។ ប៉ុន្តែនៅវេលាម៉ោង៥និង៣០នាទីព្រឹកមិញនេះសេចក្តីរាយការណ៍បានបញ្ជាក់ថាគោយន្តដឹកឈើនៅក្នុងផ្ទះមន្ត្រីប៉េអឹមឈ្មោះគឹម ហួរ នោះបានត្រូវគេជំលៀសបាត់ហើយ។

អភិបាលស្រុកអូរយ៉ាដាវលោកម៉ា វិចិត្រ នៅព្រឹកថ្ងៃទី២៩ មេសានេះ បានទូរស័ព្ទមកអ្នកកាសែតថារឿងនេះលោកមិនបានបញ្ជាអោយធ្វើដូច្នេះទេ។

កន្លងមកនៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពស្រុកគឺមិនអនុញ្ញាតអោយមានបទល្មើសព្រៃឈើចរាចរទេនរណាហ៊ានអនុញ្ញាតអ្នកនោះជាអ្នកទទួលខុសត្រូវ។ ចំណែលោកគឹម ហួរ មន្ត្រីប៉េអឹម ក្រោយរថយន្តដឹកឈើចូលទៅក្នុងផ្ទះរបស់លោក អ្នកកកាសែតបានព្យាយាមទូរស័ព្ទសាក់សួរ ប៉ុន្តែលោកមិនលើកទូរស័ព្ទឆ្លើយតបទេ៕                                               

Tags:
  • ស្វែងរក
  • ឃាត់ខ្លួន
  • សមត្ថកិច្ច
  • អនុញ្ញាត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥