ខេត្តកំពត៖ ក្មេងទំនើងដែលមាតាបីតាអប់រំមិនស្តាប់ដើរអុកឡុកក្នុងភូមិសាស្ត្រប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់សង្គម ត្រូវកម្លាំងនគរបាលស្រុកបន្ទាយមាសបង្ក្រាបបាននៅថ្ងៃត្រង់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ចំណុចមុខវិទ្យាលយ័ទូកមាស ស្ថិតក្នុងភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ក្មេងទំនើងទាំង១៥នាក់ ដែលឃាត់ខ្លួននោះ គឺមានអាយុចន្លោះ ពី១៦ឆ្នាំ ទៅដល់១៨ឆ្នាំ ក្រុមក្មេងទំនើងបានធ្វើសកម្មភាព រកវាយនិងដេញកាប់សិស្សសាលាវិទ្យាល័យទូកមាស ក្រោយពីមានបណ្តឹងកម្លាំងបានចុះទៅដល់កន្លែងកើតហេតុ ឈានទៅឃាត់ខ្លួនបានភ្លាមៗតែម្តងនិងដកហូតជាក់ស្តែងបានកាំបិតចំនួន៦ដើម ៕