MENU
គណបក្សសង្រ្គោះជាតិនឹង រៀបសមាជជាថ្មីដើម្បីរៀបចំលក្ខន្តិកៈបក្ស
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៥ មេសា ២០១៧, ០៧:៣៩ | ២៨៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិ នឹងរៀបចំសមាជជាថ្មីដើម្បីពិនិត្យលើការរៀបចំអនុប្រធាន ឱ្យស្របតាមលក្ខន្តិកៈ ដែលទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ។សមាជជាថ្មីនេះនឹងធ្វើឡើងក្រោមអធិបតីភាពលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។

ការរៀបចំសមាជនេះស្របពេលដែលក្រសួងមហាផ្ទៃប្រកាសថាការសមាជរបស់គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២មីនាឆ្នាំ២០១៧ជ្រើសរើសអនុប្រធានចំនួន៣រូបមិនត្រូវតាមលក្ខន្តិកៈបក្សតែទទួលស្គាល់ឯកឧត្តមកឹម សុខាជាប្រធាន។សមាជគណបក្សសង្រ្គោះជាតិបន្ទាប់ពីឯកឧត្តមសម រង្ស៊ីបានលាលែងពីប្រធានបក្ស.

កាលពីថ្ងៃទី០៥ ខែមេសាឆ្នាំ២០១៧ក្រសួងមហាផ្ទៃបានចេញលិខិតទទួល ស្គាល់លោកឯកឧត្តម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិជំនួសតំណែងលោក សម រង្ស៊ីក្រោយដែលគណបក្សនេះដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ។ប៉ុន្តែទោះជាយ៉ាងណាក្រសួងមានសមត្ថកិច្ចមួយនេះមិនទទួលស្គាល់ចំពោះ តំណែងអនុប្រធាន ទាំង៣រូប របស់គណបក្សប្រឆាំងនោះទេ។

គួរបញ្ជាក់ថាក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា  ការជ្រើសរើសឯកឧត្តម ប៉ុល ហំម ឯកឧត្តមស្រី មូរ សុខហួរ និងឯកឧត្តម អេង ឆៃអ៊ាង ជាអនុប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នោះ នៅតែមិនទាន់ស្របតាមប្រការ៤៧ថ្មីនៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិដោយសារការជ្រើសតាំងនេះហួសរយៈពេល ៣០ថ្ងៃ គិតចាប់តាំងពីថ្ងៃ លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានបក្ស៕

Tags:
  • គណបក្ស
  • សង្រ្គោះជាតិ
  • លក្ខន្តិកៈ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥