MENU
មើលហើយគួរអោយស្រាវ .! បុរស២នាក់ត្រូវរងរបួសរហូតហូរឈាមស្រោចខ្លួន ក្រោយស្រវឹងបើករថយន្តក្រឡាប់
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី២៣ មេសា ២០១៧, ១០:៥៨ | ៣១៣ ដង | ចុចបញ្ចេញមតិ (០)

ព្រះវិហារ ៖ បុរស២នាក់ត្រូវរងរបួសធ្ងន់រហូតត្រូវហូរឈាមស្ទើរខ្សោះខ្លួន ក្រោយពួកគេទាំង២ស្រវឹង បើករថយន្តដឹកទឹកសុទ្ធក្នុងល្បេឿនលេឿនមិនប្រយ័ត្នរេចង្កូតជ្រុលក្រឡាប់ ត្រង់ចំណុចផ្លូវកោង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៩ ក្បែរស្ពានតាហូត ស្ថិតនៅភូមិពោរ៍ទាប ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវហារ កាលពីវេលាល្ងាចថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៧ ។

ប្រភពព័ត៌មានអោយដឹងថា រថយន្តកែច្នៃពាក់ស្លាកលេខ ព្រះវិហារ 6A0054 ដឹកទឹកសុទ្ធបោះឲ្យមូយតាមភូមិ បើកបរដោយជនរងគ្រោះទាំង២នាក់ ( មិនស្គាល់អត្តសញ្ញាណ ) តាមបណ្តោយផ្លូវខាងលើ ក្នុងល្បេឿនលេឿន លុះមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោងខ្លាំង ក៏បានរេចង្កូតរថយន្តក្រឡាប់អូសជាង១០ម៉ែត្រ បណ្តាលអោយជនរងគ្រោះទាំង២ត្រូវរងរបួសធ្ងន់ ហូរឈាមស្រោចពេញដងខ្លួន ។ ភ្លាមនោះ ពួកគេត្រូវបានអ្នកជិតខាង ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែក រថយន្តត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅខាងក្រុមហ៊ុនទឹកសុទ្ធអោយមកទទួលយកទៅវិញ ។

មន្ត្រីនគរបាលអោយដឹងថា ករណីខាងលើ គឺបណ្តាលមកពី ពួកគេទាំង២បើកបរឋិតក្នុងស្ថានភាពស្រវឹងខ្លាំង និងបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ពិសេសដល់ចំណុចផ្លូវកោង ទើបបង្កអោយមានរឿងហេតុដូចនេះតែម្តងទៅ ៕

Tags:
  • ស្រាវ
  • ហូរឈាមស្រោចខ្លួន
  • ស្រវឹង
  • ក្រឡាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥