ខេត្តកំពង់ចាម៖ ករណីហឹង្សាក្នុងគ្រួសាររហូតដល់ទាញកាំបិតកាំប្រពន្ធកូននេះបានកើតឡើនៅថ្ងៃទី19 ខែមេសា ឆ្នាំ 2017 វេលាម៉ោងប្រមាណ 9 យប់ នៅភូមិបឹងទទា ឃុំរាយប៉ាយ ស្រុកកងមាស។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុប្តីប្រពន្ធខាងលើបានឈ្លោះទាសគ្នា រឿងជំពាក់លុយ AMK បន្ទាប់មកក៏មានករណីហឹង្សាក្នុងគ្រួសារកើតឡើងដែលបង្កដោយឈ្មោះ ឈន ដែន ហៅវ៉ាន់ អាយុ33ឆ្នាំជាប្តី បានយកកាំបិតកាប់ទៅលើឈ្មោះ ហឿន សារាត ភេទស្រីអាយុ35ឆ្នាំត្រូវជាប្រពន្ធ របួស ជើងខាងស្ដាំនឹងដៃខាងស្ដាំ។ករណីនេះ កូនឈ្មោះ ញឹក ចាន់ដា ភេទស្រី អាយុ12ឆ្នាំក៏រងរបួសដាច់មេដៃស្ដាំផងដែរ។
ប្រភពដដែលបានអោយដឹងទៀតថាបន្ទាប់ពីប្រព្រឹត្តហឹង្សាកាប់លើប្រពន្ធកូនជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់។ តែយ៉ាងណា កំម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដើម្បី ក៏សាងសំណុំរឿងតាមនិតិវិធី។ សូមជម្រាបដែរថានេះជាករណីហឹង្សាមួយដែលកើតឡើងដោយសារការខ្ចីលុយមកចាយវាយសប្បាយ ដល់ពេលគ្មានប្រាក់សងបង្ករជាជម្លោះ បង្កើតជាហឹង្សាក្នុងគ្រួសារ។