ខេត្តសៀមរាប៖បើកការប្រកួតវាយកូនហ្គោលពានរង្វាន់សម្តេចតេជោនាយករដ្ឋមនហត្រី២០១៧ នៅទីលាន វាយកូនហ្គោលAngkor Golr Resort នៅខេត្តសៀមរាបព្រឹកថ្ងៃទី១២ មេសា នេះ។
ពិធីប្រកួតនេះក៍មានឯកអគ្គរដ្ឋទូតប្រទេស៥មកចូលរួមប្រកួតផងដែរមាន ទូតអាល្លឺម៉ង់ ប៉ាគីស្ថាន ឥណ្ឌា ថៃ និងប្រុយណេ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជាបានថ្លែងបើកការប្រកួតវាយកូនហ្គោលពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី២០១៧ថា ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលថ្ងៃនេះ មានកីឡាករ កីឡាការីនីមកចូលរួមសរុប១៤០ នាក់ ។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងនោះមានឯកអគ្គរដ្ឋទូតប្រទេសជាមិត្តប្រចាំកម្ពុជាចំនួន៦ប្រទេស និងកីឡាករអន្តរជាតិចំនួន២៨រូប។ជាកិច្ចចាប់ផ្តើមបើកការប្រកួតសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី កម្ពុជា បានវាយកូនហ្គោលជានិមិត្តរូបប្រកាសចាប់ផ្តើមជាផ្លូវការ។
សូមបញ្ជាក់ថាពិធីប្រកួតវាយកូនហ្គោលពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីឆ្នាំ២០១៧ពេលនេះ ប្រារព្ធធ្វើឡើង រយៈពេលមួយថ្ងៃគឺនៅថ្ងៃទី១២ មេសានេះ នាទីលានវាយកូនហ្គោលអង្គរហ្គោល រីសត (Angkor Gole Resort )ខេត្តសៀមរាប។