MENU
នគរបាលក្រសួងមហាផ្ទៃចាប់ខ្លួន៣នាក់ បញ្ជូនទៅតុលការករណីគុបបំបែកកញ្ចក់រថយន្ត៣ដង គំរាមថានិងសម្លាប់ប្អូនស្រីឧកញ៉ាម្នាក់
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៤ មេសា ២០១៧, ០៩:៤៨ | ៨០០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  បុរស៣នាក់ពាក់ពន្ធករណីគុបបំបែកកញ្ចក់រថយន្ត និងគំរាមថា និងសម្លាប់ ទៅ លើ នារីម្នាក់ ដែលជាប្អូនឧកញ៉ាជំនួយការមេទាហ៊ាន កាលពីថ្ងៃទី៣ ខែមេសា ២០១៧ ត្រូវ បានសមត្តកិច្ចនគរបាលហ្មទណ្ឌក្រសួង ចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

បុរសជនសង្ស័យ៣នាក់នោះមាន១.ឈ្មោះ ប៊ុន រតនា ហៅ អូន អាយុ៣០ឆ្នាំ ស្នាក់ នៅសង្កាត់ បឹងកេងកង១ ខណ្ឌចំការមន ២.ឈ្មោះ ហួន តារ៉ារិទ្ធី អាយុ២២ឆ្នាំ ស្នាក់ ផ្ទះលេខ៥៧D ផ្លូវ លេខ ៣៤៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន និង៣.ឈ្មោះ កែវ គុណនរា ហៅ តឿ អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥E0 ផ្លូវលេខលេខ៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ទាក់ទិន និងការចាប់ឃាត់ខ្លួនបុរស៣នាក់នោះ បញ្ជូនទៅសាលាដំបូង ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ដើមបណ្តឹងក្នុងរឿងគឺជាស្រ្តីម្នាក់មានមុខរបរលក់ឡេ ។ សមត្តកិច្ចឲ្យដឹងទៀតថា ដើមចមពីដំបូងមានស្រ្តី២នាក់ជាមិត្តភ័ក្រគ្នា និងប្រកបមុខរបរលក់ឡេលាបខ្លួនដូចគ្នា ក្រោយមកនារីដើមបណ្តឹង ដែលជាស្រីស្នេហ៍ឧកញ៉ាជំនួយការមេទាហ៊ាន លក់ដាច់ជាងមិត្តភក្រ័ ពេក ធ្វើឲ្យមិត្តភក្រ័ម្នាក់នោះអត់ចិត្ត កើតក្តីច្រណែនជាមួយគ្នាញឹកញាប់ រហូតមិត្តភក្រ័ម្នាក់នោះបានពឹងពាក់ បុរស៣នាក់ខាងលើឲ្យទៅវាយ និងគុបកញ្ចក់រថយន្តដើមបណ្តឹង ព្រមទាំងបង្ហោះហ្វេសប៊ុកគំរាមថា និងសម្លាប់ជាញឹកញាប់ កាលពីថ្ងៃទី១៧ កក្កដា ២០១៦ ។

ដើមបណ្តឹងដំបូងជិះរថយន្តម៉ាកព្រុស ដល់ពេលគេគុបបែកកញ្ចក់ម្តងទៅនាងលក់ចោល  ហើយក៏ទិញរថយន្តម៉ាកឡិចស៊ីសប្រើវិញ ។ សមត្តកិច្ចបន្តថា ពេលដើមបណ្តឹងទិញរថយន្តឡិចស៊ីសប្រើ  ត្រូវគេចោលបែកកញ្ចក់ម្តងទៀត ពេលនោះដើមបណ្តឹងឆែកកាមេរ៉ាសុវត្តិភាព មើលទៅឃើញមនុស្សដដែលធ្វើសកម្មភាព គប់កញ្ចក់រថយន្តរបស់នាង ។ បន្ទាប់មកនាងបានដូរកញ្ចក់រថយន្តប្រើប្រាស់វិញ ស្រាប់តែថ្ងៃទី ២៤ មីនា ២០១៧ ក្រុមដដែលនោះលបគប់បែកម្តងទៀត ។ ក្រោយមកនៅថ្ងៃទី២៨ មីនា ជនដដែលបានគុបកញ្ចក់រថយន្តរបស់នាងបែកម្តងទៀត សរុបទៅទង្វើដែលបុរស៣នាក់នេះ បានធ្វើទៅលើដើមបណ្តឹងគុបបំបែកកញ្ចក់រថយន្តនាងចំនួន៣ដង ទើបនាងទ្រាំលែងបាន ក៏ ប្តឹងសមត្តកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។

បុរសទាំង៣នាក់ក្រោយសមត្តកិច្ចឃាត់ខ្លួន ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅ កាន់សាលា ដំបូងរាជធានីភ្នំពេញ ដោយបានចោទប្រកាន់ពីបទ.ធ្វើឲ្យខូចខាតដោយចេតនា និងគំរាមថា និង សម្លាប់ ដែលសំណុំរឿងនេះ ស្ថិតនៅដំណាក់កាលតំណាងអយ្យការកំពុងធ្វើការសាកសួរ ៕                                          

Tags:
  • នគរបាល
  • ក្រសួងមហាផ្ទៃ
  • តុលការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥