MENU
|
រាជធានីភ្នំពេញ៖ ព្រោះតែនិស្ស័យស្រឡាញ់សិល្បៈតារាសម្តែងរលកក្រោយលោក ពេជ្រ ពៅ បានស្រវេស្រាវាខំតស៊ូសម្តែងពីមួយទៅមួយបើទោះហត់នឿយផ្លូវជិតឆ្ងាយបែបណាឲ្យតែនិស្ស័យសិល្បៈរបស់ខ្លួនបានសម្រេចគោលដៅ។ ដោយសារតែគ្មានស្គាល់អ្នកណាក្នុងវិថីសិល្បៈតារាសម្តែងរាងសង្ហាវ័យក្មេងលោកពេជ្រ ពៅបានខិតខំរិះរកវិធីបំពេញការងារទៅក្នុងសួងសិល្បៈបានដោយសមត្ថភាពខ្លួនឯងបើត្រូវដើរតួសម្តែងលក្ខណៈបែបណាក៍លោកមិនដែលចុះចាញ់ព្រោះយល់ថាការគ្មានខ្នងបង្អែកគឺពិបាកប៉ុន្តែមានតែផ្លូវមួយត្រូវពង្រឹងសមត្ថភាពទេពកោសល្យដើម្បីឲ្យគេបានមើលឃើញមុននិងបានការងារបន្តទៀត។
បញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងលោកពេជ្រ ពៅបានឲ្យដឹងថាខ្លួនចូលសិល្បៈពិតជាគ្មានខ្នងបង្អែកពីអ្នកណានោះទេ។ពីដំបូងលោកចូលទៅប្រកួតម៉ូដែលនៅឆ្នាំ២០១៦ជាប់លេខ២ក្នុងកម្មវិធីមួយ។លុះការងារគេឃើញរូបសម្បត្តិទាក់ទាញក៍មានភេសជ្ជៈអាដេថតស្ពតជូនជាតួឯកហើយបន្តទទួលការងារមកពីក្រសួងទេសចរណ៍ដោយថតបទទេសចរណ៍ចំនួន៣បទកនុងទឹកដីគិរីរម្យ។លើសពីនេះលោកបានទៅបង្ហាញសមត្ថភាពលេងហ្គេមផ្សេងៗនៅស្ថានីយ៍ទូរទស្សន៍ស៊ីធីអិនសុំស្ងាត់បានលុយ។លោកបន្តថាក្រោយទទួលការងារថតស្បតបន្តិចបន្តួចក៍មានការទាក់ទងលោកឲ្យថតរឿងភាគមួយចំនួនដូចជានៅស្ថានីយ៍ទូរទស្សន៍អប្សរា នៅប៉ុស្តី៍លេខ៥ទើបទំនាក់ទំនងដែរព្រមជាមួយការត្រៀមថតរឿងខ្នាតធំមួយឬៀងទៀត។បន្តពីការថតសាច់រឿងលោកក៍បានខាងផលិតកម្មហង្សមាសអនុញ្ញាតិថតជាខារ៉ាអូខេជាមួយតារាចម្រៀងនៅទីនោះដែរ។
ទាំងអស់នេះលោកគិតថាជាសន្ទុះរីកចម្រើនក្នុងសិល្បៈបើទោះជាពេលនេះលោកមិនទាន់រីកសាយកេរ្តីឈ្មោះខ្លាំងក៍គិតថាសិល្បៈច្បាមមួយប្រាវបានលទ្ឋផលបែបនេះគិតថាជាការគាប់ប្រសើរមួយសម្រាប់រូបលោកផងដែរ។តតាំងជាមួយស្នាដៃខ្លួនឯងលោកនិងព្យាយាមពង្រឹងស្នាដៃឲ្យកាន់តែប្រសើរឡើងដើម្បីដុះខាត់សមត្ថភាពឲ្យគេមើលឃើញនិងមហាជបានស្គាល់ហើយរំពឹងថាបងប្អូននិងជួយលើកទឹកចិត្តគាំទ្រការសម្តែងរបស់លោកដើម្បីបានឈរជើងក្នុងវិថីសិល្បៈបានរឹងមាំបន្តទៀត។