MENU
|
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២១ មិនា ឆ្នាំ២០១៧ក្រុមគ្ឬួសារតារាកម្ពុជាដឹកនាំដោយលោកផាត់ តារារដ្ឋស្ថាបនិកក្រុមគ្រួសារតារាកម្ពុជាបានសហការជាមួយតារាជាច្រើនរូបយកថិវកាជូនលោកតាវ៉ិចទ័រអ្នកផលិតកម្មកម្មវិធីរបស់ស៊ីធីអិននិងស៊ីអិនស៊ីដើម្បីបន្តប្រគល់ជូនមន្ទីរពេទ្យគន្ឋបុប្ជា។ពិធីនេះបានរៀបចំធ្វើឡើងក្នុងបរិវេណស្ថានីយ៍ទូរទស្សន៍ស៊ីធីអិនឬស្សីកែវរាជធានីភ្នំពេញ។
លោកតាវ៉ិច ទេដែលបានរៀបចំធ្វើមូនិធីប្រមូលថវិកាជូនមន្ទីរពេទ្យគន្ឋបុប្ជាសារជាថ្មីម្តងទៀតបានឲ្យដឹងថាឆ្នាំនេះក្រុមការងារកំប្លែងប្រចាំស៊ីធីអិនបានដើរប្រមែប្រមូលថវិកាជាច្រើនតាមបណ្តាខេត្តក្រុងនានាដើម្បីធ្វើក្នុងគោលដៅជួយដល់មន្ទីរពេទ្យគន្ឋបុប្ជាបន្តទៀតដែលនេះជាលើកទី២។លោកថាបន្ទាប់ពីបានរៀបចំលើកទី១រួចយើងបានស្នើើសុំមួយទៀតគឺធ្វើកម្មវិធីមួយទៀតដែលមានឈ្មោះថា«យុទ្ឋនាការនៃក្តីសង្ឃឹម»ដោយបានថវិកាមកយកទៅជីកស្រះទៅជូនប្រជាពលរដ្ឋធ្វើបន្ទប់ទឹកដល់ក្មួយៗសាលាមត្តេយ្យនិងសាលាបឋមសិក្សានៅតាមខេត្តស្រុកភូមិដែលក្រខ្សត់បន្ទាប់មកគឺយើងបានជួយសាងសង់នៅដំបូងសលារៀនដែលបាក់បែក។រួបន្តក្នុងកម្មវិធី«កាបូបនៃក្តីសង្ឃឹម»ដោយកម្មវិធីនេះមិនមានលទ្ឋភាពជួយសិក្សានុសិស្សដែលមានចំនួនរាប់លាននាក់ក្នុងប្រទេសយើងទេក្រោយមកយើងបានស្នើសុំក្រសួងអប់រំដោយធ្វើការជាមួយគ្នាដោយប្រគល់កាបូបជូនសិស្សថ្នាក់ទី១ប៉ុណ្ណោះ។ហើយនេះជាយុទ្ឋនាការបន្តទៀតសម្រាប់ពេទ្យគន្ឋបុប្ជាយុទ្ឋនាការទាំងអស់នេះសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលមានជំនឿជឿជាក់មកលើរូបលោកក្រុមតារាកំប្លែងរបស់ស៊ីធីអិនដែលទុកចិត្តពួកយើងផ្តល់ថវិកដើម្បីសម្រេចគោលដៅហើយមានការអាណិតស្រឡាញ់ទោះជាពួកយើងធ្វើការដើររៃអង្គាសត្រូវក្រោមពន្លឺថ្ងៃបែបណាមិនរួញរាខ្លោចស្បែកក៍ស៊ូទ្រាំហើយមិននឹកស្មានមានថ្ងៃខ្លះរកបាន១ម៉ឺនដុល្លារគឺឲ្យភ្ញាក់ផ្អើល។សម្រាប់លោកផាត់តារារដ្ឋស្ថាបនិកក្រុមគ្រួសារតារាកម្ពុជាបានថ្លេងឲ្យដឹងថាសម្រាប់ថ្ងៃនេះថវិកាដែលយកមកប្រគល់ជូនលោកតាវ៉ិចទ័រមានចំនួន៥០០ដុល្លារដោយសមាជិកក្រុមគរួសារតារាកម្ពុជារៃអង្គាសពីទឹកចិត្តសមាជិកបានប្រមាណមួយពាន់ដុល្លារហើយទុក៥០០ដុល្លារដើម្បីប្រើការក្នុងកម្មវិធីមនុស្សធម៌ផ្សេងៗ។សម្រាប់ថ្ងៃនេះយើងជូនបានតែ៥០០ទេតែយើងនឹងបន្តរៃអង្គាសប្រាក់តាមផែនការជួយសង្គមបន្តទៀតជាក់ស្តែងហើយដោយយើងបានមើលឃើញថាលោកតារាវ៉ិចទ័រគាត់ប្រមូលប្រាក់បានច្រើនក្បែរ២០ម៉ឺនដុល្លារជួយមន្ទីរពេទ្យគន្ឋបុប្ជាឆ្នាំនេះទើបលោកនិងសមាជិកប្រគល់ជូនខាងលោកតារាវ៉ិចទ័រមកដល់ស៊ីធីអិនតែម្តងដើម្បីឲ្យគាត់បានចាត់ចែងជាបន្តទៀត។