MENU
|
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ មិនា ឆ្នាំ២០១៧នែះខ្សែរឿងបង្កបការអប់រំមានចំណងជើងថា«ទឹកចិត្តម្តាយសម័យថ្មី»បានដាក់បញ្ចាំងរងសប្បុរធម៌នៅរោងភាពយន្តPrimer Cinneplexនាជាន់ទី៤ផ្សារទំនើបសុវណ្ណា។
គោលបំណងក្នុងការបញ្ចាំងខ្សែភាពយន្តបែបសម្បុរធំនេះគឺធ្វើឡើងដើម្បីផ្តល់ឱកាសទៅដល់សិស្សនិស្សិតគ្រូបង្រៀនជនពិការនិងប្រជាជនទូទៅដែលមិនទាន់បានទស្សនាភាពយន្តជាពិសេសផ្សារភ្ជាប់តថភាពសង្គមជាមួយនឹងសាច់រឿងដែលមានអត្ថន័យអប់រំនៅក្នុងរឿង«ទឹកចិត្តម្តាយសម័យថ្មី»។បន្ថែមពីនេះទៀតរោងភាពយន្តPrime Cineplex មានមោទនភាពនិងរីករាយក្នុងការលើកតម្កើងខ្សែភាពយន្តដែលផលិតដោយស្នាដៃខ្មែរនិងគាំទ្រយ៉ាងមុតមាំចំពោះខ្សែភាពយន្តក្នុងស្រុក។
រោងភាពយន្តPrime Cineplex គឺជារោងភាពយន្តដ៍ទំនើបមានប្រភពមកពីប្រទេសកូរ៉េរបស់ក្រុមហ៊ុនEugenetek Corporation Groupដេលមានបទពិសោធន៍យូរឆ្នាំមកហើយក្នុងការផ្គត់ផ្គង់សម្ភារៈរោងភាពយន្តនិងពិគ្រោះប្រឹក្សាជំនាញផ្នេកភាពយន្តតាំងពីឆ្នា១៩៨៦មក។Eugenetek Corporation Groupក៍ជាក្រុមហ៊ុនមួយដែលគ្រប់គ្រងរោងភាពយន្តល្បីៗមួយចំនួនមានចំនួន៣និង១១ទីតាំងនិង៧១Screensនៅក្នុងប្រទេសកូរ៉េហើយទីតាំងដំបូងគេនៅប្រទេសកម្ពុជាមានចំនួន៥Screensផងដរ។រោងភាពយន្តPrime Cineplexបានបំពាក់បច្ចេកវិទ្យាថ្មីបំផុតហៅថាDOLBY ATMOSមាន3D Surround Sound Systemដំបូងគេបង្អស់នៅប្រទេសកម្ពុជា។
បច្ចេកវិទ្យាថ្មីនេះនឹងនាំមកនូវបទពិសោធន៍ថ្មីនិងអស្ចារ្យដល់ទស្សនិកជនទាំងអស់ជាមួយនិងសំឡេងច្បាស់ប្រៀបដូចជាទស្សនិកជនកំពុងស្ថិតនៅក្នុងខ្សែភាពយន្ត។យើងគាំទ្រយ៉ាងមុតមាំចំពោះយុទ្ឋនាការចាក់បញ្ចាំងខ្សែភាពយន្តសប្បុរធម៌មួយនេះដែលតិចឬច្រើនជាការចូលរួមកិច្ចការសង្កមដើម្បីចេករំលេកការអប់រំនៅក្នុងខ្សែភាពយន្តផ្សេងៗក៍ដូចជាលើកកម្ពស់ស្នាដៃខ្សែភាពយន្តខ្មែររបស់យើង។គួរបញ្ជាក់ថាកម្មវិធីខាងលើនេះមានការចូលរួមពីកីឡាករបាល់ទាត់ពីរក្រុមគឺក្រុមណាហ្គាវើល ក្រុមក្រសួងការពារជាតិព្រមទាំងនិស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជា។ក្រោយទស្សនាមានការចាប់អារម្មណ៍និងសរសើរពីការរៀបចំផ្ទៃរោងកុនស្អាតសំឡេងច្បាស់ព្រមទាំងសាច់រឿងល្អកម្សត់ស្រក់ទឹកភ្នែកអាណិតម្តាយដែលខំប្រឹងតស៊ូគ្រប់ឧសគ្គដើម្បីកូន។ដូចនេះកូនៗត្រូវធ្វើទង្វើល្អក្នុងសង្គមកាន់តែពិសេសកីឡាករប្អូននិស្សិតគ្រប់គ្នាយំស្រក់ទឹកភ្នេកស្ទើរគ្រប់គ្នាក្រោយផ្ទៃរឿងដោតចំបេះដូងក្នុងសង្គមពិតៗ។