MENU
ពានកីឡាករបាល់ទាត់​ឆ្នើមជាងគេ​លើពិភពលោក ឆ្នាំ ២០១៥ បានទៅលើ Lionel Messi ( មានវីឌីអូ
)
កីឡា | ថ្ងៃអង្គារ ទី១២ មករា ២០១៦, ១០:៥៤ | ១,២០៨ ដង | ចុចបញ្ចេញមតិ (០)

រូបភាពពី skysports ខណះ Messi កាន់ពាន

នេះជាលើកទី៥ហើយ សម្រាប់កីឡាករលំដាប់ពិភពលោក Lionel Messi ដែលបានលើកពាន កីឡាករឆ្នើមជាងគេលើពិភពលោក (2015 FIFA Ballon d'Or award)។ Messi បានលើកពាន ៤ ដងផ្ទួនៗគ្នារួចមកហើយកាលពីឆ្នាំ ២០០៩ ដល់ ២០១២ ប៉ុន្តែត្រូវបានដណ្តើមដោយ Ronaldo កាលពីឆ្នាំ ២០១៣ និង ២០១៤។

គួរបញ្ជាក់ថា កាលពីថ្ងៃច័ន្ទម្សិលមិញនេះ មានការបោះឆ្នោត ជ្រើសរើសកីឡាករឆ្នើមពិភពលោក ក្នុងពិធីជួបជុំប្រចាំឆ្នាំ នៅទីក្រុង ហ្សើរិច នៃប្រទេសស្វីស។ ការបោះឆ្នោតបានធ្វើឡើងដោយមានការចូលរួមពី ក្រុមអ្នកការសែត គ្រូបង្វឹកអន្តរជាតិ និងប្រធានក្រុមក្លឹបជាច្រើន ហើយក្នុងនោះមានកីឡាករល្បីឈ្មោះ ៣នាក់ចូលរួមប្រកួត គឺ Messi Ronaldo និង Neymar ។

តាមរយៈការបោះឆ្នោត Messi បានទទួលការបោះឆ្នោតច្រើនជាងគេគឺ ៤១.៣៣ ភាគរយ ខណៈ Ronaldo ទទួលបាន ២៧.៧៦ ភាគរយ និង Neymar ទទួលបាន ៧.៨៦ ភាគរយ។

ភ្លាមៗបន្ទាប់ពីលទ្ធផលត្រូវបានប្រកាស Messi ត្រូវបានអញ្ជើញអោយឡើងវេទិការដើម្បី និយាយទៅកាន់អ្នកគាំទ្រ និងអ្នកចូលរួម។ Messi បាននិយាយថា “នេះគឺជាឳកាសដ៏ពិសេសបំផុត ដែលខ្ញុំអាចត្រលប់មកឈរលើវេទិការនេះម្តងទៀត ដោយឈ្នះបានពាននេះសារជាថ្មី” ។ Messi បន្តថា “វាពិតជាមិនគួរអោយជឿថា ខ្ញុំអាចទទួលពាននេះជាលើកទី៥ ហើយវាពិតជាពិសេសលើសពីអ្វី ដែលខ្ញុំសុបន្តិទៅទៀត។ ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណ អ្នកដែលបានបោះឆ្នោតជ្រើសរើសរូបខ្ញុំ ហើយខ្ញុំក៏សូមអរគុណ ដល់មិត្តរួមក្រុមទាំងអស់ ព្រោះខ្ញុំពិតជាមិនអាចមានឳកាសនេះទេ ប្រសិនបើគ្មានពួកគាត់។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ វិស័យបាល់ទាត់ ដែលបានផ្តល់នូវអ្វីៗគ្រប់យ៉ាងដែលខ្ញុំមាននៅពេលនេះ ទាំងរឿងល្អ និងអាក្រក់ ព្រោះវាបានធ្វើអោយខ្ញុំរីកចម្រើន និងផ្តល់មេរៀនអោយខ្ញុំលើសលុប។”

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ skysports

Tags:
  • Ballon d’Or
  • កីឡាករឆ្នើម
  • Messi
  • Lionel Messi
  • Neymar
  • Ronaldo
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥