រាជធានីភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារយុវជនម្នាក់ស្រវឹងស្រា បានបើករថយន្តកាមរីហាយប្រ៊ីត បុករះម៉ូតូនិងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត នៅវេលាម៉ោង១រំលងអាធ្រាត ឈាបចូលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២៧១ កែងនិងផ្លូវ១៦០ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
បើតាមសម្ដីបុរសម្នាក់ជាជនរងគ្រោះដែលជាម្ចាស់ម៉ូតូម៉ាកហង់ដាឌ្រីមស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AZ.0870 រូបគាត់បានជិះម៉ូតូមកទិញកាតទូរស័ព្ទនៅតូបលក់អីវ៉ាន់កន្លែងកើតហេតុ ដោយបានទុកម៉ូតូនៅលើចញ្ចើមផ្លូវខណះពេលនោះក៏មានយុវជនម្នាក់ស្រវឹងស្រា បានបើករថយន្តបង្កម៉ាកកាមរីហាយប្រ៊ីត ពណ៌សគ្មានស្លាកលេខទិសដៅពីត្បួងមកជើងក្នុងល្បឿនយ៉ាងលឿន ហើយក៏ជ្រុលចង្កូតមកបុកម៉ូតូរងគ្រោះខាងលើពីចំហៀងបណ្ដាលឲ្យខ្ទាតចូលផ្ទះប្រជាពលរដ្ឋ និងជ្រុលទៅបុករះរបងផ្ទះរួមទាំងរៀនទេវតាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ដោយឡែករថយន្តបង្កវិញបានដាច់កាឡែកង់មុខផ្នែកខាងស្ដាំទៅមុខលេងរួច សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់ម្ចាស់និងប្រជាពលរដ្ឋ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ហើយដោយសាររថយន្តបង្កនោះមិនបានបង្កផលប៉ះពាល់ដល់សម្បត្តិសាធារណៈ ទើបឲ្យភាគីម្ចាស់រថយន្តបង្កដោះស្រាយជាមួយភាគីខាងម៉ូតូនិងម្ចាស់ផ្ទះប្រជាពលរដ្ឋដែលបានរងការខូចខាត។ បន្ទាប់មកយុវជនដែលស្រវឹងស្រានិងជាម្ចាស់រថយន្តបង្កបានសងថ្លៃខូចខាតទៅលើម៉ូតូរងគ្រោះចំនួន100$ និងម្ចាស់ផ្ទះដែលបានរងការខូចខាតចំនួន300$ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕