MENU
លោកបណ្ឌិត ឡៅ ម៉ុងហៃ និងយុវជន៤នាក់ត្រូវបានឃាត់ខ្លួន ទៅសាកសួរករណីប៉ុនប៉ងបញ្ចាំងវីដេអូឃាកម្មសម្លាប់បណ្ឌិត កែម ឡី
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី១២ មីនា ២០១៧, ១៦:៤៧ | ១៥,១៦២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី១២ខែមីនាឆ្នាំ២០១៧កម្លាំងសមត្ថកិច្ចនិងតំណាងអយ្យការលោកអ៊ុំសុភ័ក្របានដឹកនាំកម្លាំចុះទៅឃាត់ខ្លួនយុវជន១.ឈ្មោះ មួង សួនី សមាគមសម័ព្ឋនិស្សិតបញ្ញាវ័ន្តខ្មែរ ២.ឈ្មោះវ៉ន ចាន់ឡូត៣.ឈ្មោះសួ នាគព័ន្ធ ៤.ឈ្មោះហេង សំណាង និង៥.លោកបណ្ឌិត ឡៅ ម៉ុងហៃចេញពីស្នាក់ការ សមាគមសម័ព្ឋនិស្សិតបញ្ញាវន្តខ្មែរ ទៅកាន់ប៉ុស្តិ៍ទួលសង្កែដើម្បីសាកសួរពីបំណងនៃការបញ្ចាំងវិដេអូករណីសម្លាប់លោកកែមឡី។

ការឃាត់ខ្លួនជនទាំង៥នាក់នេះមានការចូលរួមពីលោកអ៊ុំ សុភ័ក្រព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញមុនពេលពួកគេចាប់ផ្តើមបញ្ចាំងវីដេអូស្តីពីសកម្មភាពនៃការសម្លាប់លោកកែមឡីនៅក្នុងស្នាក់ការ។អ្នកចូលរួមប្រមាណ៣០នាក់រួមទាំងអ្នកកាសែតជាតិនិងអន្តរជាតិបានទៅដល់មុខពេលឃាត់ខ្លួនមនុស្សទាំង៥នាក់ខាងលើ។រហូតដល់ម៉ោង៤រសៀលការសាកសួរនៅមិនទាន់បានបញ្ចាប់នៅឡើយ។

ក្រុមអ្នកតាមដាននយោបាយបាននិយាយថាករណីគេអាចចោទក្រុមុវជននិងលោកឡៅម៉ុងហៃថាជ្រៀតជ្រែកកិច្ចការងារតុលាការមុនពេលតុលាការប្រកាសសាលក្រមករណីសម្លាប់លោកកែមឡីនៅថ្ងៃទី២៣ខែមីនាខាងមុខនេះដែលមានជនជាប់ចោទឈ្មោះអឿត អាងហៅជួប សម្លាប់។

អ្នកតាមដាននិយាយថា ចំណុចមួយទៀតតុលាការអាចចោទពួកគេថាញុះញង់បង្កចលាចលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម(មាត្រា៤៩៤.៤៩៥)និងបទបង្កអសន្តិសុខដល់ការរៀបចំការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ។តាមបទចោទខាងលើនេះសមល្មមនឹងត្រូវឃុំខ្លួនអ្នកទាំង៥នាក់សិនរង់ចាំស៊ើបអង្កេតឬមិនចោទអាស្រ័យលើតុលាការ។

ក្រុមយុវជនដែលគ្រោងបញ្ចាំងវីដេអូករណីសម្លាប់លោកកែមឡីត្រូវបានហាមឃាត់នៅរសៀលនេះអាជ្ញាធរនិងតុលាការបានចុះទៅហាមឃាត់ក្រុមនិស្សិតដែលអះអាងថាជា”យុវជនកែម ឡីនិយម”គ្រោងបញ្ចាំវីដេអួស្តីពីសកម្មភាពសម្លាប់លោកបណ្ឌិតកែមឡីនៅថ្ងៃទី១២ខែមីនាឆ្នាំ២០១៧នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។តែទទួលបរាជ័យព្រោះសមត្ថកិច្ចបានចូលទៅរំខាននិងហាមឃាត់ព្រមទាំងឃាត់ខ្លួនអ្នកដឹកនាំការបញ្ចាំងនេះព្រមទាំងវេគ្មិនទៅអស់។ នៅរសៀលនេះអាជ្ញាធរនិងតុលការបានចុះទៅហាមឃាត់ក្រុមនិស្សិតដែលអះអាងថាជា”យុវជនកែម ឡីនិយម”គ្រោងបញ្ចាំវីដេអួស្តីពីសកម្មភាពសម្លាប់លោកបណ្ឌិតកែមឡីនៅថ្ងៃទី១២ខែមីនាឆ្នាំ២០១៧នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

បើតាមសេចក្តីរាយការណ៍ដំបូងបានលើកឡើងថាមនុស្សចំនួន៥នាក់ត្រូវបាននាំទៅកាន់ប៉ុស្តិ៍ ទួលសង្កែ ដើម្បីសាកសួរក្នុងគេដឹងថាមានលោកឡៅ ម៉ុងហៃដែលជាវាគ្មិនត្រូវបានក្រុមយុវជនអញ្ជើញលោកទៅចូលរួមដែរ។អ្នកទាំងនោះមាន ១.ឈ្មោះវ៉ន ចាន់ឡូត ២.ឈ្មោះ  មួង សូនី ៣.ឈ្មោះហេង សំណាង ៤.ឈ្មោះសួ នាគព័ន្ធនិង៥.លោកឡៅ ម៉ុងហៃ។

យោងតាមសេចក្តីជូនដំណឹងមួយរបស់ក្រុមសមាគមសម័ព្ឋនិស្សិតបញ្ញាវន្តខ្មែរ ដែលដឹកនាំដោយលោក មួង សូនី បានអះអាងថា ពូកខ្លួនជា"យុវជន កែម ឡី និយម" គ្រោងនឹងបញ្ចាំងវីដេអូរបស់ទូរទស្សន៍អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដីអំពីឃាតកម្មមកលើបណ្ឌិត កែម ឡី នូវល្ងាចថ្ងៃអាទិត្យទី១២ ខែមីនា ជូនសិស្ស និស្សិតចំនួនជាង៤០នាក់ដោយមានបណ្ឌិតឡៅម៉ុងហៃចូលរួមជាវាគ្មិនផងដែរ។                       

Tags:
  • ឡៅ ម៉ុងហៃ
  • ឃាត់ខ្លួន
  • កែមឡី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥