បន្ទាយមានជ័យ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងរបួសជាច្រើនផ្សេងទៀតខណះអាស៊ីណាបុកសាំយ៉ុងកំពុងភ្លៀង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៦និង១៥នាទី លើកំណាត់ផ្លូវជាតិលេខ៥ ចុងស្ពានទឹកថ្លាចំនុចកោងស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បាន ពីអត្តសញ្ញាណស្ត្រីរងគ្រោះនៅឡើយទេ តែបាននិយាយថារថយន្តអាស៊ីណាជារថយន្តតាក់ស៊ីចេញដំណើរពីក្រុងប៉ោយប៉ែតឆ្ពោះទៅរាជធានីភ្នំពេញហើយចំពោះរថយន្តសាំយ៉ុងដឹកអ្នកដំណើរទេសចរណ៍ទៅក្រុងប៉ោយប៉ែតលុះមកដល់ចំនុចកើតហេតុអាចមកពីបើកលឿនហើយមានភ្លៀងផងមើលផ្លូវមិនឃើញទើបអាស៊ីណារេទៅបុកសាំយ៉ុងពេញទំហឹងក្រឡាប់ជាច្រើនត្រឡប់រួចទៅបុកផ្ទុបជាមួយបង្គោលភ្លើងដាច់ទ្វារខ្ទាតអ្នកជិះចេញមកក្រៅតែម្តង។