ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានបានស្លាប់ បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែង បន្ទាប់ពីរូបខ្លួនជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ជ្រុលបុកពីមុខពេញទំហឹងជាមួយរថយន្តសាំយ៉ុង១២កៅអី នាវេលាម៉ោង ៦ និង៣០នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២១២ / ២១៣ ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្រុងព្រះសីហនុ ។
រថយន្តបង្កមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកោះកុង 2A-0322 ទិសដៅពី ក្រុងព្រះសីហនុទៅភ្នំពេញ បុកប៉ះនឹងម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅស្លាកលេខភភ្នំពេញ1BW- 0894 ទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះអ៊ូ ជី ភេទប្រុសអាយុ២២ឆ្នាំមុខរបរកម្មករ មានទីលំនៅភូមិចំណោទរាម ឃុំបិតត្រាំងស្រុកព្រៃនប់ ស្លាប់បាត់បង់ជីវិតភ្លាមៗ ចំណែកអ្នកបើកបររថយន្តក៍បានរត់ខ្លួនខ្លួនបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
បច្ចប្បន្នទាំងរថយន្តនិងម៉ូតូ ត្រូវវាស់វែងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំបិតត្រាំង រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ដោយឡែកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕