រាជធានីភ្នំពេញ៖ អ្នកនាងភិន ដុដាលីសនិងលោកភឹម តារាវិបុល ត្រូវបានផលិតកម្មមហាហង្សជ្រើសជាតួឯកសម្រាប់ការបង្ហាញស្នាដៃរួមគ្នាទាញយកភាពទាក់ទាញក្រោយបញ្ចាំងគ្រាដែលបានក្រុងពលីជាផ្លូវការកាលពីព្រឹកមិញនេះ។ លោក អ៉ិន សុភិនចាងហ្វាងផលិតកម្មមហាហង្សថ្លែងប្រាប់ បែបនេះ គឺក្នុងឱកាសដែលផលិតកម្ម មហាហង្ស បានរៀបចំពិធីក្រុងពាលីថតរឿងថ្មីមួយទៀត មានចំណងជើងថា «ម្ចាស់បំណុល» នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ជាប្រភេទរឿងភាគ មានចំនួន៥០ភាគ ដើម្បីត្រៀមបញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ PNN នៅពាក់កណ្ដាលឆ្នាំ២០១៧នេះ ដែលជាស្នាដៃទី២របស់ខ្លួន សម្រាប់ទូរទស្សន៍ PNN ដោយក្នុងនោះ អ្នកនាង ភិន សុដាលីស ត្រូវបានជ្រើសរើសឲ្យសម្ដែងជាតួឯកស្រី ក្នុងរឿងនេះ។
ចាងហ្វាងផលិតកម្ម មហាហង្សដដែលរូបនេះបញ្ជាក់ទៀតថា មូលហេតុដែលលោកយកកូនស្រីឲ្យសម្ដែងជាតួឯក ព្រោះនាងនៅតែជាតារាមានប្រជាប្រិយភាពមានទីផ្សារនៃការគាំទ្រខ្ពស់ដដែលហើយស្ថានីយទូរទស្សន៍ PNN ក៏បានព្រមព្រៀងទទួលយកសំណើរក្នុងការឲ្យកូនស្រីលោកសម្ដែងជាតួឯកដែរ ពោលមិនមែនចេះតែយកកូនស្រីខ្លួនមកសម្ដែងដោយមិនបានធ្វើការពិចារណារកហេតុផលឬពិភាក្សាគ្នាព្រមព្រៀងពីខាងណានោះទេ។
លោកនិយាយថាម្យ៉ាងទៀតការរិះគន់នាពេលកន្លងមកក៏លោកមិនខ្លាចដែរព្រោះតាមការដឹងអ្នករិះគន់នោះមិនមែនជាមហាជនឬទស្សនិកជនទេគឺជាអ្នកសិល្បៈដូចគ្នាប៉ុណ្ណោះ ព្រោះតែកើតចិត្តច្រណែនឈ្នានីសគ្នាក្នុងសង្គមសិល្បៈដែលគិតថា លោកយកតែកូនស្រីខ្លួនឯងសម្ដែងតួឯក។
តារាសម្តែងក្នុងផ្ទៃរឿងភាគថ្មីនេះមានលោក ភឹម តារាវិបុលនិងអ្នកនាងភិន សុដាលីសជាតួឯកលោកហង្ស សំបើមសក្ត័ កញ្ញារ៉ាផា អ្នកនាងផាភួង លោកហម ឈរ៉ាលោកថម មី កញ្ញាគីង រស្មី កញ្ញាហង្ស រស្មី កញ្ញាសម្ជស្ស កញ្ញាឃុត ស្រីពៅ។ នាយកប្រតិបត្តិ អ្នកនាងដាលីស ប្រធានផ្នែកផលិតកញ្ញាម៉ៅ ចាន់រស្មី និពន្ឋលោកអុិន សុភិន ជំនួយការនិពន្ឋអ្នកស្រី ម៉ៅ សំណាង។