MENU
កម្ពុជាបានផ្តល់កុមារសរុបចំនួន១៤៨៦នាក់ ស្រី៨០១នាក់ ទៅដល់ពលរដ្ឋអាមេរិក យកធ្វើជាកូនចិញ្ចឹម
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២៤ កុម្ភៈ ២០១៧, ១១:៣៣ | ៦៧៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ឯកឧត្តមវងសូតក្រសួងសង្គមកិច្ច  បង្ហាញថាមានកូនចិញ្ចឹមសរុបចំនួន១៤៨៦នាក់ស្រី៨០១នាក់ត្រូវបានផ្តល់ឲ្យទៅពលរដ្ឋអាមេរិកយកទៅធ្វើជាកូនចិញ្ចឹមនៅសហរដ្ឋអាមេរិកកំឡុងឆ្នាំ១៩៨០មុនកម្ពុជាមានច្បាប់ស្មុំកូនត្រូវបានសភាអនុម័តក្នុងឆ្នាំ២០០៩។

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីសម្បទាបានមានប្រសាសន៍ថា៖គិតចាប់ពីកំឡុងឆ្នាំ១៩៨០រហូតដល់មុនច្បាប់ស្មុំកូនកើតមានប្រទេសកម្ពុជាបានផ្តល់កុមារសរុបប្រមាណ១៤៨៦នាក់ស្រី៨០១នាក់ទៅឲ្យពលរដ្ឋអាមេរិកធ្វើជាកូនចិញ្ចឹម។ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើឡើងក្នុងជំនួយជាមួយលោកស្រី SusanJacobs (ស៊ូសាន ជេខប)ទីប្រឹក្សាពិសេសរបស់ក្រសួងការបរទេសអាមេរិកដែលបានចូលជួបឯកឧត្តមរដ្ឋមន្រ្តីពិភាក្សាពីការសុំកូនចិញ្ចឹមនៅទីស្តីការក្រសួងការងារកាលពីរសៀលម្សិលម៉ិញថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៧។

ក្នុងជំនួបនោះដែរលោកស្រីSusan Jacobsបានមានប្រសាសន៍សួរទៅឯកឧត្តមរដ្ឋមន្រ្តី វង សូតអំពីច្បាប់និងនីតិវិធីសុំកូនរបស់រដ្ឋាភិបាលកម្ពុជាបន្ទាប់ពីច្បាប់ស្មុំកូនត្រូវបានអនុម័តឲ្យប្រើប្រាស់ថាតើមានលក្ខខ័ណ្ឌបែបណាខ្លះដែលអន្តរប្រទេសត្រូវបំពេញក្នុងពេលដែលពួកគេមានបំណងសុំកូន មុនយកកូនចិញ្ចឹមពីកម្ពុជាទៅបាន?

ជាការឆ្លើយតបឯកឧត្តម វង សូតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបានមានប្រសាសន៍ថា៖ ចាប់ពីពេលមានច្បាប់នេះតទៅការស្មុំកូនអន្តរប្រទេសត្រូវបានរឹតបន្តឹងបន្ទាប់ពីមានបញ្ហាខ្លះកន្លងមកដែលទាក់ទងនឹងការស្មុំកូននេះចៀសវាងការចោទប្រកាន់លើកការជួញដូរកុមារ រំលោភបំពានសិទ្ធិកុមារដែលអាមេរិកធ្លាប់បានលើកឡើង។ស្របពេលដែលកម្ពុជាមានច្បាស់ស្តីពីការស្មុំកូនអនុម័តកាលពីឆ្នាំ២០០៩។ឯកឧត្តមបានថ្លែងថា៖”ចំពោះប្រទេសដែលមានបំណងសុំកូនត្រូវតែបើកទីភ្នាក់ងារសម្រាប់សុំកូនឲ្យមានបានច្បាស់លាស់មិនឲ្យលើសពីពីរទីភ្នាក់ងារឡើយ”។

ឯកឧត្តម រដ្ឋមន្រ្តីបានបានប្រសាសន៍តបទៅនឹងសំណួររបស់លោកស្រី ស៊ូសាន ជេខប(SusnJacobs បានបញ្ជាក់ការសុំកូនបានប្រព្រឹត្តទៅកំឡូងឆ្នាំ១៩៨០មុនច្បាប់ស្មុំកូនត្រូវរៀបចំឡើងទៅទៀត។តែក្រោយមកភាគីសហរដ្ឋអាមេរិកបានរកឃើញថាមានបញ្ហាក្នុងការសុំកូនពីកម្ពុជានិងបានជួយដល់កម្ពុជាក្នុងការពារប្រឆាំងនឹងការជួញដូរកុមារនិងអាជីវកម្មកុមារតាមរយៈការសុំកូននេះ។

ក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ជម្រាបលោកស្រីSusan Jacobsទៀតថាពេលនេះបើទោះបីច្បាប់នេះកើតឡើងក្តីតែការសុំកូននៅមិនទាន់អនុវត្តនៅឡើយទេបន្ទាប់បានផ្អាកមួយរយៈ។ពេលនេះការសុំកូនត្រូវរៀបចំបែបបទដោយប្រយ័ត្នប្រយែងបំផុតដែលជាគោលការណ៍ដើម្បីអនុវត្តច្បាប់នេះឲ្យបានគ្រប់ជ្រុងជ្រោយ។

ទន្ទឹងនឹងនេះឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានមានប្រសាសន៍ថាមានប្រទេសចំនួនបីដែលកន្លងមកបានចុះកិច្ចព្រមព្រៀងបើកភ្នាក់ងារសុំកូនឡើងវិញជាមួយប្រទេសកម្ពុជានាពេលកន្លងមកបន្ទាប់ពីកម្ពុជាមានច្បាប់ស្មុំកូនគឺរួមមានប្រទេសអេស្បាញ អីតាលី និងម៉ាល់តា។តែរដ្ឋាភិបាលបានកំណត់ថាប្រទេសដែលមានបំណងសុំកុមារកម្ពុជាទៅចិញ្ចឹមត្រូវតែគោរពតាមច្បាប់កម្ពុជា ហើយកុមារដែលត្រូវបានផ្តល់ទៅលុះត្រាតែក្រសួងពិនិត្យមើលលើភាគីស្មុំកូននិងស្ថានភាពកុមារណាចដែលមិនអាចរកឪពុកម្តាយចិញ្ចឹមក្នុងស្រុកនិងកុមារកំព្រាពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា៖ចំពោះភាគីដែលត្រូវរកកូនឲ្យគេសុំនោះត្រូវតែកំណត់យកក្មេងដែលមានកម្រិតពិការភាពមុនគេនិងយកចំណុចមណ្ឌលគោលដៅរបស់រាជធានី.ខេត្ត៥គឺកណ្តាល ភ្នំពេញ បាត់ដំបង សៀមរាបនិងកំពង់ធំ។ក្នុងគោលដៅទាំងនេះផ្តល់ទៅភាគីអ្នកស្មុំកូនគឺក្រសួងពិនិត្យចំពោះណាដែលមានសុខភាពមិនពេញមុនគេ។កុមារទាំងនោះជាមុនសញ្ញាដែលត្រូវបានផ្តល់ទៅអន្តរប្រទេសទាំងនោះមកជ្រើសរើស។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖កុមារជាមុខសញ្ញាទាំងនោះមុនដាក់ទៅឲ្យភាគីស្មុំកូននៃអន្តរជាតិប្រទេសដែលបានបំពេញលក្ខខ័ណ្ឌគ្រប់ជ្រុងជ្រោយលុះត្រាណាក្រសួងមិនអាចរកគ្រួសារចិញ្ចឹមឬឪពុកម្តាយចិញ្ចឹមក្នុងស្រុកបានឬអស់លទ្ធភាពនៅក្នុងស្រុកសិន។ការផ្តល់កូនចិញ្ចឹមក្រោយពីច្បាប់ស្មុំកូនកើតមានក្រសួងសង្គមកិច្ចត្រូវពិនិត្យមើលក្នុងគោលបំណងទៅដល់គោលដៅរបស់ក្រសួងសង្គមកិច្ច។ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា៖”ក្រសួងសង្គមកិច្ចពេលនេះមិនដូចមុនទេនិងគិតថាឲ្យតែក្មេងណាគេសុំចេះតែឲ្យតែគេនោះទេ។យើងត្រូវដាក់លក្ខខ័ណ្ឌយ៉ាងតឹងរឹងបំផុត”។

លោកស្រី SusanJacobs បានមានប្រសាសន៍ចោទជាសំណួរជម្រាបទៅឯករដ្ឋមន្រ្តីទៀតថាតើមានលក្ខខ័ណ្ឌបញ្ជាក់យ៉ាងដូម្តេចខ្លះ?ចំពាះភាគីដែលត្រូវបំពេញក្នុងការបើកភ្នាក់ងារសុំកូននិងត្រូវបង់សេវានិងមានបទពិសោធន៍របៀបណាទើបអាចដាក់ពាក្យបើកភ្នាក់ងារបាន?

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបានមានប្រសាសន៍ថា៖ក្រសួងសង្គមកិច្ចនៅពេលនេះមានការប្រុងប្រយ័ត្នខ្លាំងណាស់នៅពេលមានច្បាប់ស្មុំកូននេះ។មានប្រទេសជាច្រើនដែលមានជំរុញឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ស្មុំកូននេះឲ្យបានឆាប់ផងដែរ។ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា៖”ខ្ញុំយល់ថាប្រហែលជាប្រទេសទាំងនោះយល់ថាយើងខ្ញុំធ្វើដូចមុន។យើងខ្ញុំបានទៅប្រទេសអេស្បាញ ប្រទេសម៉ាល់តានិងប្រទេសអេស្បាញពិតមែន។តែការស្មុំកូននៅនៅមិនទាន់មាននៅឡើយទេរហូតដល់ពេលនេះ”។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ជម្រាបលោកស្រី Susan Jacobs ទៀតថាប្រទេសទាំងបីខាងលើនេះបានចុះហត្ថលេខាទទួលស្គាល់ក្នុងការបើកទីភ្នាក់ងារសុំកូនមែនក្រោយពីមានច្បាប់ស្មុំកូន។តែស្ថានភាពជាក់ស្តែងមិនទាន់មានការដោះដូរទេគ្រាន់តែមានការឆ្លងឆ្លើយតាមប្រព័ន្ធពណ៌មានទេ។ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា៖”ក្រសួងសង្គមកិច្ចមិនសិទ្ធិក្នុងការសុំកូននេះទេ។តែដំណើរការពីតិចទៅច្រើនចំពោះគោលដៅជាក់លាក់ និងមានមុខសញ្ញាច្បាស់លាស់។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ក្រសួងមិនប្រញាប់ពេលទេក្នុងការងារសុំកូននេះ។នៅពេលនេះក្រសួងសង្គមកិច្ចយល់ថានៅពេលរយៈយូរក្នុងការងារនេះប្រហែលជាគេលែងចង់វិញហើយព្រោះលក្ខខ័ណ្ឌតឹងមិនធ្វើធូរលុងដូចមុនបានទៀតឡើយ។

Tags:
  • កម្ពុជា
  • ពលរដ្ឋអាមេរិក
  • កូនចិញ្ចឹម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥