MENU
|
រាជធានីភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជានៅថ្ងៃទី៣ខែឧសភាឆ្នាំ២០១៧នេះបានរៀបចំទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៧ក្រោមប្រធានបទប្រព័ន្ធផ្សព្វផ្សាយបែបថ្មី ឱកាសថ្មីនិងការបប្រឈមថ្មី ដែលមានការអញ្ជើញចូលរូមពីលោកខៀវ កាញារិទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងអ្នកចូលរួមជាង១៤០នាក់ នៅភាជនីយដ្ឋានទន្លេបាសាក់ ។
ក្រុមអ្នកចូលរួមដែលជាថ្នាក់ដឹកនាំសារព័ត៌មាន ជាតិនិងអន្តរជាតិ តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនីកម្ពុជា ព្រមទាំងអ្នកការទូតមួយចំនួននៅកម្ពុជា។អ្នកចូលរួមបានលើកឡើងពីបញ្ហាដែលអ្នកកាសែតកំពុងតែប្រឈមជាច្រើនខណៈពេលដែលបណ្តាញសង្គមហ្វេសបានដើមតួនាទីផ្សព្វផ្សាយព័ត៌មានលឿននិងបញ្ហាព័ត៌មានមិនពិតត្រូវបានគេបង្កើតឡើង។
ឆ្លើយនឹងសំណួរអ្នកកាសែតថាចំពោះអ្នកកាសែតដែលបន្លំចូលពន្ធនាគារគ្មានការអនុញ្ញាតលោកជុន ច័ន្ទបុត្រ។ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីបានលើកឡើងថាអ្នកកាសែតដែលបន្លំជាមួយសមត្ថកិច្ចជាការខុស។តែឯកឧត្តមមិនដឹងថាមានទោសយ៉ាងម៉េចទេសម្រេចលើតុលាការនិងសមត្ថកិច្ច។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងប្រាប់អ្នកកាសែតទៀតថា ”នៅអាមេរិកករណីបន្លំចូលពន្ធនាគារនឹងត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះភ្លាម”។ជាធម្មតាជាមួយអាជ្ញាធរមានសមត្ថកិច្ចគេមិនដែលបន្លំទេ។មិនមានការលើកលែងណាមួយសម្រាប់អ្នកកាសែតដែលបន្លំសមត្ថកិច្ចនោះទេ។ទោះនៅអាមេរិកក៍ដោយច្បាប់គេមិនឲ្យអ្នកកាសែតបន្លំទេ។
ឯកឧត្តមបានលើកឡើងថាមានករណីពីរចំពោះលោកជុន ច័ន្ទបុត្រថាគាត់បន្លំខ្លួនគាត់ឬគេនាំគាត់ឲ្យធ្វើបន្លំ។ជាទូទៅចំពោអសមត្ថកិច្ចការបន្លំជាការខុស។តែបើយើងបន្លំជាមួយសង្គមងងឹតឬកន្លែងណាដែលយើងឃើញថាដើម្បីសុវត្ថិភាពខ្លួនឯងដើម្បីទទូលបានព័ត៌មាន។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថានៅឆ្នាំ២០១៨ខាងមុននេះកម្ពុជានឹងរៀបចំការទទួលអ្នកកាសែតអន្តរជាតិមកកម្ពុជា។ពេលនេះក្រសួងកំពុងតែជជែកគ្នារកប្រធានបទនៅសប្តាហ៍ក្រោយរៀបចំក្រុមការងារ រួមមានក្រសួងព័ត៌មាន សមាគមអ្នកកាសែតនិងសង្គមដើម្បីធ្វើគម្រោងទទួលគេ។
ទាក់ទងនឹងបញ្ហាបណ្តាញសង្គមហ្វេសប៊ុករីកដូចផ្សិតបំពុលព័ត៌មានដល់អ្នកអានដូចបច្ចុប្បន្ន។ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា៖ជារួមសេរីភាពសារព័ត៌មានសម្រាប់ទទួលបានចំពោះប្រជាជនទាំងអស់គ្នា។គ្រាន់តែមួយមានវិជ្ជាជីវៈមួយគ្មានវិជ្ជាជីវៈ។នៅពេលណាគេនិយាយថាព័ត៌មានខុសយើងត្រូវពិនិត្យមិនមែនជេរតគេទេ។
នៅពេលសួរថាការបោះឆ្នោតជិតមកដល់ប្រជាពលរដ្ឋបានប្រើបណ្តាញឯកឧត្តមបានលើកឡើងថានៅ កាសែតជាស្ថាប័នមួយឯករាជ្យតែឯកឧត្តមធ្លាប់បានលើកឡើងណែនាំថាមន្រ្តីអ្នកនាំពាក្យមានសារៈសំខាន់ណាស់ពីប្រតិកម្មដែលគេនិយាយថាការពារល្អបំផុតគឺការវាយលុក។ឯកឧត្តមលើកឡើងថាប៉ុន្តែចំពោះអ្នកនាំពាក្យអត់មានវយលុកទេ។ការវាលុកជាការខាតបង់ណាស់ជាឧទារណ៍ថាគេនិយាយថាបុរសម្នាក់អាក្រក់។តែអ្នកនាំពាក្យមិនអាច និយាយបុរសនោះអាក្រក់តាំងពីដើម ហើយនេះមិនមែនជាវិជ្ជាជិវៈរបស់អ្នកនាំពាក្យទេ។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថាតម្លៃសារព័ត៌មានបច្ចុប្បន្នធ្លាក់ចុះដោយសារតែព័ត៌មានមិនពិត។នៅពេលណាអ្នកកាសែតមិនជួយគ្នាបំបាត់ព័ត៌មានមិនពិតឬចចាមអារាមទេ។អ្នកកាសែតខ្លួនឯងទេដែលជាអ្នកប្រឈម។ជាឧទាហរណ៍ថាគ្រោះថ្នាក់ចរាចរណ៍មានមនុស្សស្លាប់១០០នាក់តែអ្នកកាសែតសរសេរថាស្លាប់តែ២នាក់ទេ។ឯកឧត្តមថ្លែងថានៅថ្ងៃទី៨ខែឧសភាគណៈកម្មការសោតទស្សន៍នឹងជួបប្រជុំជាមួយអ្នកនាំពាក្យទាំងអស់នៅក្រសួងព័ត៌មាន។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថាច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានបានបញ្ចប់សេចក្តីព្រាងយូរហើយ។តែនៅពេលនេះអ្នកជជែកគ្នានៅបន្តមិនទាន់ចប់នៅឡើយទេ។ការជជែកគ្នានោះចប់នៅពេលណាឬច្បាប់នេះនឹងត្រូវអនុម័តនៅពេលណាមិនដឹងច្បាស់ទេ។ទោះបីយ៉ាងណាច្បាប់នេះត្រូវបានអ្នកកាសែតអះអាងថាមានសារៈសំខាន់ក្នុងការស្វែងរកព័ត៌មានពីស្ថាប័ននានារបស់រដ្ឋមន្រ្តីដែលអ្នកកាសែតត្រូវការ។
លោកស្រីអាន ឡឺម៉ែត តំណាងអង្គការយូណេស្កូបានលើកឡើងថានៅប្រទេសឥណ្ឌូនេស៊ីជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដ៍ធំនៅអាស៊ីក៍បានប្រារព្វសេរីភាពសារព័ត៌មានព័ត៌មានពិភពលោកនេះឆ្នាំ២០១៧នេះដែរ។ក្នុងនៅមានអ្នកចូលរួមប្រមាណ១១០០នាក់ដែលជាអ្នកកាសែតដែលពួកគាត់កំពុងប្រឈមជាលក្ខណៈសកល។
លោកស្រីបានលើកឡើងថា ពេលនេះការរិះគន់នៃអ្នកកាសែតនិងសេរីភាពសារព័ត៌មាន។ការរីកចំរើននៃបច្ចេកវិទ្យានិងការផ្លាស់ប្តូរសេដ្ឋកិច្ចកំពុងតែវាយលុកបរិកាសរបស់សារព័ត៌មាន។ការធ្លាក់ចុះចំណូលនិងអតិថិជនសម្រាប់សារព័ត៌មានបោះពុម្ភ(កាសែតអាន)។ផលប៉ះពាល់ដល់គុណភាព និងការរិះគុណនៃបច្ចេកវិទ្យាលថ្មីសម្រាប់ច្បាប់សារព័ត៌មានប្រពៃណី។
លោកប៉ែន ប៉ុណ្ណាប្រធានក្លឹបអ្នកកាសែតកម្ពុជាបានលើកឡើងថាចំពោះព័ត៌មានប្រឌិតឬព័ត៌មានមិនពិតអ្នកកាសែតត្រូវតែប្រើប្រាស់វិជ្ជាជីវៈក្នុងការប្រមូលព័ត៌មានមកឲ្យមានគ្រប់សព្វមុនសម្រេចចិត្តផ្សាយនៅពេលព័ត៌មាននោះពិត១០០%។លោកថានៅពេលនេះសំបូរព័ត៌មានជាងកាលពី២០ឆ្នាំមុនព្រោះបណ្តាញសង្គមហ្វេសប៊ុកបានប្រើប្រាស់ទូទៅសម្រាប់ពលរដ្ឋ ហើយពលរដ្ឋនៅពេលនេះក្លាយទៅជាអ្នកផ្សព្វផ្សាយ។
លោកបានលើកឡើងថាកាសែតអនឡាញត្រូវបានគេមើលឃើញថាស្ថិតនៅក្នុងលំដាប់ទី១នៃការទទួលបានព័ត៌មាន លំដាប់ទី២ គឺ ទូរទស្សន៍ វិទ្យុនិងលំទី៣ កាសែតប្រពៃណី។ការអានកាសែតប្រពៃណីត្រូវបានគេមើលឃើញថាមានធ្លាក់ចុះដែលមិនត្រឹមតែកម្ពុជាទេនៅលើកពិភណលោកផងដែរ។
លោកថាទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៧នេះក្លឹបអ្នកកាសែតកម្ពុជាបានលើកប្រធានបទថាប្រព័ន្ធផ្សព្វផ្សាយថ្មី ឱកាសថ្មី និង ការប្រឈមថ្មី។ជាងនេះទៅទៀតតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកស្ទួយឲ្យសង្គមមានយុត្តិធម៌ ការរួមរួបនិងសន្តិភាព៕