MENU
ស្ថានទូតអាមេរិកប្រចាំកម្ពុជា សំដែងការព្រួយបារម្ភចំពោះវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយនៅកម្ពុជា
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២១ កុម្ភៈ ២០១៧, ១៩:១២ | ៣៤៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  កាលពីរសៀល២០ខែកុម្ភៈឆ្នាំ២០១៧បន្ទាប់សភាអនុម័យច្បាប់គណបក្សនយោបាយមាន១១ជំពូកជាង៥០មាត្រាទូតអាមេរិកនៅភ្នំពេញបានចេញសេចក្តីថ្លែងការណ៍ថា៖សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង ចំពោះវិសោធនកម្មស្តីពីច្បាប់គណបក្សនយោបាយ នៅកម្ពុជា ដែលត្រូវបានអនុម័ត្តដោយរដ្ឋសភាជាតិ នៅថ្ងៃទី២០ ខែកុម្ភះនេះ ដោយមានការពិគ្រោះ ឬពិភាក្សាគ្នាជាសាធារណ:បន្តិចបន្តួច។ យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកបានលើកឡើងថា៖វិសោធនកម្មនេះបានផ្តល់អំណាចយ៉ាងធំដល់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការដាក់កំហិតដល់សេរីភាពក្នុងការបញ្ចេញមតិ និងសកម្មភាពស្របច្បាប់នានារបស់ គណបក្សនយោបាយ ហើយនៅក្រោមកាលៈទេសៈកំណត់មិនច្បាស់លាស់ណាមួយ គឺរំលាយគណបក្សនយោបាយតែម្តង។

ស្ថានទូតអាមេរិកបានអះអាងថា៖រដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងថា កម្ពុជាជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងធានាសិទ្ធិពលរដ្ឋរបស់ខ្លួនក្នុងការបង្កើតគណបក្សនយោបាយ។គណបក្សនយោបាយ ដើរតួដ៏សំខាន់នៅគ្រប់សង្គមប្រជាធិបតេយ្យ។ គណបក្សនយោបាយជាមធ្យោបាយដែលឆន្ទះរបស់ ប្រជាពលរដ្ឋត្រូវបានអនុវត្តតាមរយអភិបាលកិច្ចនិងច្បាប់។

កម្ពុជាអាចមានមោទនភាពក្នុងការអភិវឌ្ឍន៏ប្រទេសរបស់ខ្លួនក្នុងរយះពេលជាង២៥ឆ្នាំមកនេះ ដោយបានរៀបចំការបោះឆ្នោតចំនួនប្រាំលើកកន្លងមកហើយ និងដំណើរការចុះឈ្មោះបោះឆ្នោតដែលកំពុងកើតមាន ឆ្លុះអោយឃើញពីការឆ្ពោះទៅរកការបោះឆ្នោតលើកទី៦នៅពេលខាងមុខ។

សកម្មភាព ណាមួយ ដែលបានហាមឃាត់ដល់គណបក្សនយោបាយនៅក្រោមវិសោធនកម្មច្បាប់ថ្មីនេះ គឺជាការ ដើរថយក្រោយមួយដ៏សំខាន់សំរាប់ការអភិវឌ្ឍន៏នយោបាយនៅក្នុងប្រទេសកម្ពុជា ហើយនឹងនាំអោយ មានជាសំណួរពីភាពស្របច្បាប់ក្នុងការបោះឆ្នោតនាពេលខាងមុខ។

យើងសូមអំពាវនាវអោយរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកនូវជំហរចាំបាច់នានាដើម្បីធានាថា យុទ្ធនាការឃោសនាបោះឆ្នោតនិងការបោះឆ្នោតក្នុងឆ្នាំ២០១៧ និង២០១៨ខាងមុខ មានលក្ខណៈ សេរី បើកចំហរនិងមានតម្លាភាព ហើយគ្រប់គណបក្សនយោបាយទាំងអស់មានឱកាស ក្នុងការចូលរួមប្រកួតប្រជែងដោយស្មើភាពគ្នា

អ្នកតាមដាននយោបាយបាននិយាយថា៖ច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជានៃសម្តេចហ៊ុនសែនចំនួន៦៦រូបចូលរួមប្រជុំបិទទ្វារអនុម័តខណៈពេលដែគណបក្សសង្រ្គោះជាតិនៃឯកឧត្តមកឹម សុខាមិនបានទទួលស្គាល់ច្បាប់នេះនិងមិនបានចូលរួមប្រជុំទេ។គណបក្សទាំងពីរដែលបានទទួលការគាំទ្រពីរាស្រ្តរាប់លានសម្លេងកំពុងប្រយុទ្ធគ្នាលើសមរភូមិនយោបាយសូម្បីតែច្បាប់របស់ចប្រទេសនិងរបស់ជាតិខ្លួនឯងក៍មិនរួមគ្នាពិភាក្សានិងពិនិត្យផង៕

Tags:
  • ស្ថានទូត
  • អាមេរិក
  • ព្រួយបារម្ភ
  • គណបក្ស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥