MENU
ឃាត់ខ្លួនជនជួញដូរគ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន២២កញ្ចប់តូចធំ នៅសង្កាត់ចាក់អង្រែក្រោម
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១០ កុម្ភៈ ២០១៧, ០៨:៣៥ | ៤៩១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែក្រោម ធ្វើសកម្មភាពបង្ក្រាបបានភ្លាមៗ ខណះត្រៀមធ្វើសកម្មភាពចែកចាយនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិព្រែកតាឡុង២ សង្កាត់ ចាក់អង្រែក្រោម កាលពីវេលាម៉ោង ១៦ និង០០នាទីល្ងាចថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៧ ។

ជនសង្ស័យមានឈ្មោះ វិុត ចាន់ថន ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ។

លោកម៉េង វិមានតារ៉ា អធិការរងនគរបាលខណ្ឌទទួលជំនាញព្រហ្មទណ្ឌអោយដឹងថាមុនឈានដល់ការបង្ក្រាបគឺកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវតាមដានជាច្រើនថ្ងៃដោយបង្ក្រប់កម្លាំងសម្ងាត់តាមមករហូត។ រហូតមកទល់វេលាខាងលើ ដោយកំណត់ពីទីតាំងត្រៀមចែកចាយច្បាស់លាស់រួចមក កម្លាំងសមត្ថកិច្ចក៏បើកការចុះបង្ក្រាបបានជាក់ស្តែងតែម្តងទៅ ។

លោកអធិការរងបន្តថា ក្នុងការឃាត់ខ្លួនជនខាងលើសមត្ថកិច្ច ដកហូតបានម្សៅក្រាមពណ៍សថ្លាហៅម៉ាទឹកកកចំនួន២២កញ្ចប់ថង់ ( ២កញ្ចប់ធំ និង២០កញ្ចប់តូច ) ទូរស័ព្ទដៃចាស់ ០១គ្រឿង និងដាវចំនួន២ដើមផងដែរ ។ 

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំកសាងនីតិវិធីបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់ ៕ លីហេង

Tags:
  • ឃាត់ខ្លួន
  • គ្រឿងញៀន
  • ថ្នាំញៀន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥