MENU
បោះពួយយ៉ាងលឿនខណះមកដល់ចំណុចផ្លូវកែង បួងចង្កូតជ្រុលបុកបង្គោលសញ្ញាដងផ្លូវហោះធ្លាក់ជ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១៨ មករា ២០១៧, ០៨:៤២ | ៤០០ ដង | ចុចបញ្ចេញមតិ (០)

ខេត្តរតនគិរី៖  យ៉ាងហោចណាស់មានបុរសជនជាតិចិន៤នាក់នឹងខ្មែរម្នាក់ជួបនូវឧបទ្ធវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នៅត្រង់ចំណុចចុះចំណោតភ្នំកូនមុំ(ផ្លូវកែង) ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ ក្នុងចំណោមជនរងគ្រោះទាំង៥នាក់រួមដំណើរ មានជនជាតិចិន៣នាក់រងរបួសធ្ងន់។

បើតាមការឲ្យដឹងពីនគរបាលស្រុកកូនមុំបានឲ្យដឹងថា មុនពេលកើតហេតុឃើញរថយន្តម៉ាកMITSUBISHI ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AB-3410 ធ្វើដំណើរចេញពីក្រុងបានលុងក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅទីក្រុងភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៧៨បោះពួយយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុខាងលើស្ថានភាពផ្លូវកែងនឹងចុះចំណោតភ្នំផងនោះហើយបានវ៉ារថយន្តសាំយ៉ុងមួយគ្រឿងទៀត ស្របពេលកំពុងវ៉ាស្រាប់តែមានរថយន្តធុនធំបើកមកបញ្ច្រស់ទិសគ្នាក៍វ៉ាក់អឺតៃកុងរថយន្តបានបួងចង្កូតជ្រុលបុកបង្គោលសញ្ញាដងផ្លូវហោះ ធ្លាក់ជ្រោះតែម្តង។

ប្រភពបន្តថា ជនរងគ្រោះទាំង៥នាក់រួមមានទី១- ឈ្មោះ ពិសុទ្ធភេទប្រុសអាយុ៣៥ ឆ្នាំជនជាតិខ្មែរជាអ្មកបើកបរ (រងរបួសស្រាល) ។ទី២- ឈ្មោះ ហូរ ប៉ោឈុនភេទប្រុសអាយុ៥០ ឆ្នាំជនជាតិចិន( រងរបួសធ្ងន់) ទី៣- ឈ្មោះ វ៉ា អ៉ីភេទប្រុសអាយុ២៩ ឆ្មាំជនជាតិចិន (រងរបួសស្រាល)ទី៤- ឈ្មោះ ចាង ខៃអ៉ិងភេទប្រុសអាយុ៤៩ ឆ្នាំជនជាតិចិន (រងរបួសធ្ងន់)ទី៥- ឈ្មោះ កាវ ធីលាងភេទប្រុសអាយុ៥០ ឆ្នាំជនជាតិចិន (រងរបួសធ្ងន់)។

អ្នកទាំង៥រស់នៅទីក្រុងភ្នំពេញ មានមុខរបរ វិនិយោគគិននៅប្រទេសកម្ពុជា។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទាំង៥នាក់តាមរថយន្តមណ្ឌលសុខភាពស្រុកកូនមុំមកកាន់មន្ទីពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ ចំណែករថយន្តបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ រងចាំដោះស្រាយជាក្រោយ ៕

Tags:
  • បោះពួយ
  • ផ្លូវកែង
  • រងរបួស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥