រាជធានីភ្នំពេញ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបាននិយាយថារោងចក្រចំនួន៣បានរងការឆាបឆេះដោយអគ្គីភ័យដែលបង្កឡើងដោយសារការផ្ទុះធុងហ្គាសកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិសាស្រ្ត ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានអះអាងថារោងទាំង៣ មួយរោងចក្រក្បឿង ពីរ រោងចក្រ ធ្វើពុម្ភបាតស្បែកជើង បី រោងចក្រ ផលិតពូក ។ភ្លើងផ្តើមចេញពីរោងចក្រពូក។រោថចក្រចំនួន៣ ត្រូវបានអគ្គីភ័យ ឆាបឆេះ រោងចក្រ ក្បឿង១ រោងចក្រ ធ្វើពុម្ភបាតស្បែកជើង២ ហើយភ្លើងផ្តើមចេញពី ផ្ទុះធុងហ្គាស នៅរោងចក្រ ធ្វើពុម្ភបាតស្បែកជើង ដែលមានអគារជាប់ៗគ្នា ។
សមត្ថកិច្ចបានបញ្ជាក់ថាភ្លើងបានឆាបឆេះដោយផ្ទុះធុងហ្គាស ដោយឆាបឆេះរោងចក្រ ផលិតបាតស្បែកជើងមុននិងរោងក្បឿង កាលពីវេលាម៉ោង៩និង៤៥នាទីទឭតាមផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ ពេលនេះភ្លើងកំពុងឆេះពេលនេះរថយន្តពន្លពន្លត់អគ្គីភ័យជាច្រើនគ្រឿងត្រូវបានបញ្ជូនទៅដល់រោងចក្រភ្លើងឆេះ៕