MENU
|
រាជធានីភ្នំពេញ៖ លោកជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៩ខែមករាឆ្នាំ២០១៧នេះបានចេញសេចក្តីប្រកាសព័ត៌មនថា៖ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តដឹកពលករ (មានពលករខ្មែរ២៩នាក់) និងរថយន្តកង់១០ នៅខេត្តច័ន្ទបុរី កាលពីថ្ងៃទី ៣០ ធ្នូ ២០១៦ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានរាយការណ៍ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថា ពលករដែលបានបាត់បង់ជីវិត មានចំនួន០៣នាក់។
ក្រសួងការបរទេសបានលើកឡើងថាជនរងគ្រោះមានឈ្មោះ តេង ឆាលី ភេទប្រុស អាយុ ២៧ឆ្នាំ មកពីស្រុកក្រឡាញ់ ខេត្តសៀមរាប សពត្រូវបានបញ្ជូនមកកម្ពុជាវិញហើយ។ឈ្មោះ មុច សាម៉ុន ភេទស្រី អាយុ ៣៥ឆ្នាំ មកពីស្រុកពាមជរ ខេត្តព្រៃវែងក្រុមគ្រួសារកំពុងទាក់ទងយកសពមកកម្ពុជាវិញនិងឈ្មោះវ៉ាន់ ចាន់រិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ មកពីស្រុកកំរៀង ខេត្តបាត់ដំបង ក្រុមគ្រួសារកំពុង សំរួលឯកសារយកសពមកកម្ពុជាវិញ។
លោកជំ សុន្ទរីបានអះអាងថា៖ក្រោយកិច្ចអន្តរាគមន៍របស់ស្ថានអគ្គកុងស៊ុល ថៅកែថៃយល់ព្រមជួយឧបត្ថម្ភប្រាក់ដល់គ្រួសារសព ក្នុងមួយគ្រួសារចំនួន ២២.០០០បាត និងម្ចាស់រថយន្តកង់១០ ឧបត្ថម្ភចំនួន ៣០.០០០បាត សរុប ៥២.០០០បាត។ ពលកររបួសធ្ងន់ កំពុងសង្គ្រោះក្នុងបន្ទប់សង្គ្រោះបន្ទាន់ចំនួន ៤នាក់៖ នៅ សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ខ័ណ្ឌមានជ័យ ភ្នំពេញ វុត្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ ស្រុកត្បែង ខេត្តព្រះវិហារ នុល ពីង ភេទប្រុស អាយុ ២៨ឆ្នាំ ស្រុកស្វាយទៀប ខេត្តស្វាយរៀងសិ ថេ ភេទប្រុស អាយុ ១៨ឆ្នាំ ស្រុកឈូក ខេត្តកំពត។
ក្រសួងការបរទេសបានបន្ថែមថា៖ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ កំពុងរៀបចំឯកសារ និងត្រៀមជូនដំណើរក្រុមគ្រួសារអ្នករបួសធ្ងន់ទៅមន្ទីរពេទ្យ។ពលកររបួសមធ្យមកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យចំនួន ៤នាក់៖ឈ្មោះ រស់ ចាន់ ភេទប្រុស អាយុ ២៥ឆ្នាំ ស្រុកកំចាយមារ ខេត្តព្រៃវែង រងរបួសបាក់ជើង។
ឈ្មោះឌុល ឆាយ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្រុកពាមជរ ខេត្តព្រៃវែង របួសក្បាល និងបាក់ជើង (ស្វាមីសពឈ្មោះ មុច សាម៉ុន)ឌុល ស្រីកា អាយុ ៩ឆ្នាំ របួសបាក់ជើង ជាកូនស្រី ឌុល ឆាយ និងមុច សាម៉ុន ចាន់ នី ភេទស្រី អាយុ៣២ឆ្នាំ ស្រុកឈូក ខេត្តកំពត ។ចំពោះពលករដ៏ទៃទៀត ដែលរងរបួសស្រាល បានចេញពីមន្ទីរពេទ្យ និងត្រូវបានថៅកែថៃទទួលទៅធ្វើការវិញហើយ។
ពលករទាំង២៩នាក់ ត្រូវបានថៅកែថៃ ឈ្មោះ ឆីម វិឆ័យ អាយុ ៥២ឆ្នាំ ជួលមកបេះផ្លែមៀន។ ដោយសារពួកគាត់ពុំមាន Work permitដូច្នេះពុំមានសិទ្ធទទួលបានធានារ៉ាប់រងការងារណាមួយឡើយ។ ស្ថានអគ្គកុងស៊ុល ក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមគ្រួសារសព និងអ្នករងរបួសនិងបានសំណូមពរថៅកែថៃជួយចេញថ្ងៃព្យាបាលដល់ពលកររងរបួសទាំងអស់ផងដែរ។ ស្ថានអគ្គកុងស៊ុលកម្ពុជាក៏បានសហការជាមួយថៅកែថៃ រកមេធាវីការពារក្តី នៅតុលាការនាពេលខាងមុខ ដើម្បីទាមទារសំណងជម្ងឺចិត្តជូនពលករបាត់បង់ជីវិត និងរងរបួស។