MENU
|
ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ឯកស៊ុនសុផាតស្នងការរងទទួលផែនប្រឆាំងបទល្មើសបានឲ្យដឹងថាដោយមានការបញ្ជាណែនាំផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ថ្មីៗនេះ នគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ បានបើកការស៊ើបអង្កេត រកឃើញទីតាំងរបស់ជនបរទេសលួចលាក់ផលិតថ្នាំញៀនមួយកន្លែង និងទីតាំងលក់ចែកចាយថ្នាំញៀនមួយកន្លែងទៀត ឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធចំនួន៥នាក់( ជាជនបរទេស ) ចាប់យកបានវត្ថុតាង ឧបករណ៍ផលិត និងថ្នាំញៀនជាច្រើនមុខ។
ករណីទី១ នៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៦ វេលាម៉ោង ៣,៩នាទីជិតភ្លឺ ស្ថិតនៅក្រុមទី១៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ឃាត់ខ្លួនជន សង្ស័យ ចំនួន៣នាក់ ៖
១-ឈ្មោះ Melnyk Volodymyr ភេទប្រុស អាយុ២៧ឆ្នាំសញ្ជាតិ អ៊ុយក្រែន (មិនមានលិខិតឆ្លងដែនជាប់នឹងខ្លួន) ។ ២-ឈ្មោះ Lenya Vlkoval ភេទស្រី អាយុ២៦ឆ្នាំ សញ្ជាតិឆេក (មិនមានលិខិត ឆ្លងដែនជាប់នឹងខ្លួន) ។ ៣-ឈ្មោះ Sirkia Hannah ភេទស្រី អាយុ២៨ឆ្នាំ សញ្ជាតិហ្វាំងឡង់ (មិនមានលិខិតឆ្លងដែនជាប់នឹងខ្លួន ) ។
ក្នុងការបង្ក្រាបក្នុងករណីទី១នេះ សមត្ថកិច្ចចាប់យកបានវត្ថុតាងមាន ឧបករណ៍សម្រាប់ផលិតគ្រឿងញៀន១កំផ្លេ ម្សៅក្រាមពណ៌ស សម្រាប់ផ្សំធ្វើថ្នាំញៀនចំនួន៤២២គ្រាប់ ទម្ងន់១៩៥ក្រាមថ្នាំគ្រាប់ពណ៌បៃតង ចំនួន ៥៤គ្រាប់ ទម្ងន់ ២៨ក្រាម ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន២៩៥ក្រាមម្សៅពណ៌បៃតងចំនួន១ប្រអប់ ទម្ងន់ ៩៩ក្រាម ម្សៅពណ៌ផ្កាឈូកចំនួន១ប្រអប់ ទម្ងន់ ៥២ក្រាម ម្សៅពណ៌ផ្កាឈូក(រាងដូចពណ៌កំបោរ) ១ប្រអប់ ទម្ងន់៣៧៦ក្រាម ម្សៅម៉ាក Microcystalline Cellulose ទម្ងន់១៧៧ក្រាម ម្សៅម៉ាក Magnessieu Magneseum មួយចំនួនទៀត។
ករណីទី២ នៅក្រុមទី២២ ភូមិ៥សង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ១-ឈ្មោះ Grafma Mikhail ភេទប្រុស អាយុ៥២ឆ្នាំ សញ្ជាតិអាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ 711091581ជាម្ចាស់ផ្ទះទាំងពីរកន្លែង ។
២-ឈ្មោះ Mukhametianova Elmira ភេទស្រី អាយុ២៧ឆ្នាំ សញ្ជាតិរុស្សី កាន់លិខិតឆ្លងដែនលេខ 752312661 ។
វត្ថុតាងចាប់យកបានមាន ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន៣គ្រឿង ថ្នាំឈ្មោះ Trauma ប្រភេទគ្រាប់ពណ៌ស ២៦ បំពង់ ម្សៅពណ៌សសង្ស័យសាធាតុញៀន ៣កញ្ចប់ធំ និង ៣កញ្ចប់តូច
សឺរាំងចាក់ចំនួន៤ ថ្នាំពេទ្យមួយចំនួន ទូរស័ព្ទដៃ ២គ្រឿង កុំព្យូទ័រចំនួន ១គ្រឿង ប័ណ្ណបើកបរ១សន្លឹក ឌីសចំនួន២០បន្ទះ ឯកសារមួយចំនួន ។
ករណីនេះស្នងការដ្ឋាននគរបាលខេត្តបានអញ្ជើញមន្ត្រីជំនាញ នៃមន្ទីរ ប្រយុទ្ធប្រឆាំងគ្រឿងញៀន មកធ្វើការពិសោធន៍សារធាតុខាងលើលទ្ធផលបញ្ជាក់ថាពិតជាថ្នាំញៀនប្រភេទ ( MDMA) ប្រាកដមែន ។
លោកវរសេនីយ៍ឯកស៊ុនសុផាត បានញ្ចាក់ថា ឈ្មោះ Grafman Mikhail ជនជាតិអាមេរិកាំងជាម្ចាស់ទីតាំងទាំងពីរកន្លែងនិង មេខ្លោងផលិតថ្នាំញៀនដ៏ធំផងដែរ។
នេះជាលើកទីមួយហើយក្នុងឆ្នាំ២០១៦នេះដែលសមត្ថកិច្ច បានស្រាវជ្រាវរកឃើញទីកន្លែងផលិតថ្នាំញៀនផ្ទាល់នៅក្នុងក្រុងព្រះសីហនុហើយអ្នកផលិតនិងចែកចាយសុទ្ធតែជនជាតិបរទេសហើយមេខ្លោងជាជនជាតិអាមេរិកទៀតផង ៕