MENU
ប្រធានាធិបតីកូរ៉េខាងត្បូង នឹងចុះចេញពីតំណែងនៅ ខែមេសាឆ្នាំ២០១៧
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី០៦ ធ្វូ ២០១៦, ១២:៣៥ | ៣៥២ ដង | ចុចបញ្ចេញមតិ (០)

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងនិងត្រូវធ្វើឡើងក្នុងរយៈពេល​៦០ថ្ងៃ បន្ទាប់ពីតុលាការធម្មនុញ្ញ ឯកភាពដកហូតអំណាច របស់ប្រធានាធិបតី ផាកយ៉ុងហេ។

កាលពីថ្ងៃទី​៥ខែធ្នូ លោកស្រីផាកយ៉ុងហេ បានផ្តល់សញ្ញាថា នឹងលាលេងចេញពីតំណែងនៅខែមេសាឆ្នាំ២០១៧ ។សកម្មភាពខាងលើកើតឡើងក្រោយពេលដែល តំណាងរាស្ត្រកូរ៉េខាងត្បូង ប្រកាសថា នឹងទទួលបានសម្លេងគាំទ្រគ្រប់ ដើម្បីចោទប្រកាន់ទោសលោកស្រី ពាក់ព័ន្ធនិងវិវាទនយោបាយ។

លោកស្រីប្រធានាធិបតីបានយលព្រមទៅនឹងសំណើរបស់គណបក្សកាន់អំណាច​ Saenuri  ពីពេលវេលាក្នុងការលាលេងចេញពីតំណែង ។  ក្រោយពេលលាលេងហើយនោះនឹងមានការរៀបចំបោះឆ្នោតជ្ឆើសរើសប្រធានាធិបតីក្នុងរយៈពេល​៦០ថ្ងៃ ។

តាមធម្មតា ​​លោកស្រី ផាកយ៉ុងហេ ​ត្រូវ​ផុតអាណត្តិ​នៅខែកុម្ភៈ ឆ្នាំ​២០១៨។ លោកស្រី​​ពោរពេញ​​ទៅដោយរឿងអាស្រូវ​ជាប់ពាក់ព័ន្ធ​នឹងអំពើ​មន្តអាគម ជាមួយ​​ស្ត្រី​ម្នាក់ ឈ្មោះ​ឆយ ស៊ុនស៊ីល ដែល​រឿងរ៉ាវ​នេះ​រាលដាល​ទៅជា​អំពើ​ពុករលួយ និង​ការ​ប្រើប្រាស់​អំណាច ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន។ ​ប្រជាជន​កូរ៉េ​បាន​ចុះបាតុកម្ម​ទាមទារ​អោយ​លោកស្រី​ប៉ាក់ ចុះ​ពី​អំណាច​ច្រើនលើក​មកហើយ​ តែ​លោកស្រី​​មិនដែល​​ធ្វើដឹង​លឺទេ កន្លងមក។
 
បក្ស​ប្រឆាំង​មើលឃើញថា លោកស្រី​ផាកយ៉ុងហេ ព្រមចុះ​ពីអំណាច​ពេលនេះ គឺ​ដើម្បី​ចៀស​អោយ​ផុតពី​និតិវិធី​ដក​លោកស្រី​ចេញ​ពី​តំណែង​តែ​ប៉ុណ្ណោះ។ ទោះយ៉ាងនេះ​ក្តី បក្ស​ប្រឆាំង​​ប្រាប់ថា នឹង​ប្រឹងប្រែង​​​ដើម្បី​ដកហូត​តំណែង​លោកស្រី​អោយបាន។

កន្លងមកលោកស្រីបានប្រកាសថា​លោកស្រី​លើកឡើងថា៖”ខ្ញុំនឹង​ចុះពី​តំណែង​ស្របតាម​ច្បាប់ នៅពេល​ដែល​មានការ​រៀបចំ​រួចរាល់​ នូវ​​​ ​អន្តរកាលនយោបាយ​​ មួយ​ដែល​នឹងនរ។ ​ខ្ញុំ​ទុកអោយ​សភា​រៀបចំ​កិច្ចការ​ទាក់ទង​នឹងការកាត់​បន្ថយ​ពេលវេលា​នៃ​ អាណត្តិ​របស់​ខ្ញុំ”។ ប្រធានាធិបតី​កូរ៉េខាងត្បូង​​​ប្រគល់​កិច្ចការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ ទៅអោយ​​សភា។ សភា​កូរ៉េខាងត្បូង​ពេលនេះ សំបូរ​សមាជិក​បក្ស​ប្រឆាំង ដោយសារ​តែ​បក្ស​កាន់​អំណាច​បាន​ចាញ់​ឆ្នោត​សភា កាលពី​ខែមេសា ដើមឆ្នាំ៕

 

 

Tags:
  • ប្រធានាធិបតី
  • កូរ៉េខាងត្បូង
  • តំណែង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥