រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ២.០០រសៀល(ម៉ោងនៅទីក្រុងភ្នំពេញ )ត្រូវនឹងមោង១០និង០០ព្រឹក(ម៉ោងនៅទីក្រុង Addis Ababa ប្រទេស អេត្យូពី) ថ្ងៃនេះ អង្គការ UNESCO បានដាក់ បញ្ចូលចាប៉ីដងវែងខ្មែរ ទៅក្នុងសម្បត្តិបេតិកភណ្ឌអរូបីរបស់ មនុស្សជាតិ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាហើយ។មិនតែប៉ុណ្ណោះ UNEDCO បានផ្ដល់ថវិកាជាង ២៣ម៉ឺនដុល្លារ សម្រាប់សកម្មភាពគាំទ្រ និងការពារបេតិកភណ្ឌធចាប៉ីដងវែងខ្មែទៀតផង។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៦បានចេញសេចក្តីជូនដំណឹងថាកាលពីថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០១៦នេះកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូសម្រាប់ការការពារបេតិកណ្ឌវប្បធម៌អរូបីលើទី១១ទីក្រុងអាឌីបាបាប្រទេសអេត្យូពីបានអនុម័យចុះចាប៉ីដងវែងចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ។
ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូពេលនេះគឺជាមោទភាពដ៍ធំថេងមួយថ្មីទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី។