MENU
ធ្លាក់រានទេវតាសង្កត់ក្មេងស្រីស្លាប់ម្នាក់ យ៉ាងអាណោចអាធ័មនៅ កំពង់ឆ្នាំង
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី០២ ធ្វូ ២០១៦, ០៧:៣៨ | ១,៨៣៤ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ឆ្នាំង៖ ក្មេងស្រីម្នាក់ដែលជាកូនម្ចាស់អាហារដ្ឋានមួយបានស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីក្មេងស្រីរងគ្រោះបានតោងព្រះភូមិ(រានទេវតា) ដែលនៅក្នុងរោងមុខផ្ទះ បានធ្លាក់សង្កត់លើ ។

ករណីរន្ធត់ចិត្តនេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ទី១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះម៉េង ជូលី អាយុ៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងថា ព្រះភូមិគឺស្ថិតនៅក្បែរផ្ទះ ដែលគេធ្វើដាក់ខ្នោះលូមួយ ។

តាមការរៀបរាប់របស់ឪពុកក្មេងរងគ្រោះថា នៅមុនពេលកើតហេតុមានក្មេង២ទៅ៣នាក់ បាននាំគ្នាលេងបោះលុយលើព្រះភូមិនោះរួចឈោងយកលុយនេះវិញ ប៉ុន្តែនៅពេលដែលកំពុងនាំគ្នាលេងក្មេងស្រី ម៉េង ជូលី បានឈរមាត់លូរួចឈោងយកលុយនៅលើព្រះភូមិ ក៏ស្រាប់រអិលជើងធ្លាក់ និងតោងព្រះភូមិនោះបណ្តាលឲ្យរលំធ្លាក់ខ្លួនគៀបផ្ទប់និងលូបណ្តាលឲ្យរងរបួសត្រូវទ្រូងនិងកធ្ងន់ធ្ងរ រួចបាននាំគ្នាដឹកមកសង្គ្រោះនៅមន្ទីរពេទ្យប៉ុន្តែដោយសារតែស្ថានភាពក្មេងរងគ្រោះធ្ងន់ធ្ងរពេកបណ្តាលឲ្យក្មេងស្រីរងគ្រោះស្លាប់នៅមន្ទីរពេទ្យតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅពិនិត្យនៅកន្លែងកើតហេតុ និងបានសន្និដ្ឋានថាក្មេងស្រីរងគ្រោះនេះពិតជាស្លាប់ដោយសារព្រះភូមិធ្លាក់សង្កត់លើពិតប្រាកដមែន និងបានប្រគល់សពក្មេងស្រីរងគ្រោះឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

Tags:
  • រានទេវតា
  • ស្លាប់ម្នាក់
  • អាណោចអាធ័ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥