![]() |
MENU
|

កាលពីថ្ងៃទី៣០ខែវិច្ឆិកា បេក្ខភាពប្រធានាធិបតីមកពីគណបក្សបៃតងលោកស្រី Jill Stein បានស្នើរឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Michigan ដែលមានសន្លឹកឆ្នោតសរុប ៤,៨លានសន្លឹក។
តាមគម្រោង ការរាប់សន្លឹកឆ្នោតឡើងវិញនិងត្រូវធ្វើឡើងនៅថ្ងៃតី២ខែធ្នូ នៅក្នុងស្រុងចំនួន១៩ក្នុងរដ្ឋMichigan ។ ការរាប់សន្លឹកឆ្នោត ទូទាំងរដ្ឋនិងធ្វើឡើងនៅថ្ងៃទី ១០ខែធ្នូ។ កន្លងមកលោកស្រីJill Stein ក៏បានស្នើរឲ្យរាប់សន្លឹកឆ្នោតនៅរដ្ឋ Wisconsin និងរដ្ឋPennsylvania ផងដែរ។
កាលពីថ្ងៃទី២៨ខែវិច្ឆិកា គណកម្មធិការរៀបចំការបោះឆ្នោតនៅរដ្ឋMichigan បានប្រកាសលទ្ធផលបោះឆ្នោត ដោយលទ្ធផលលោកដូណាលត្រាយកឈ្នះលោកស្រីគ្លីនតុនតែ ១០.៧០៤ សម្លេងតែប៉ុណ្ណោះ ជួយឲ្យលោកត្រាំទទួលបានអាសនៈទាំ ង១៦នៅក្នុងរដ្ឋខាងលើង បង្កើនចំនួនអាសនៈរបស់លោកត្រាំឡើងដល់៣០៦ អាសនៈចំណែកលោកស្រីគ្លីនតុនវិញទទួលបានតែ ២៣២ប៉ុណ្ណោះ។ ដោយឡែកគណបក្សបៃតងរបស់លោកស្រីJill Stein ទទួលបានតែ ៥១,៤៦៣សម្លេងស្មើរនិង១%នៃសន្លឹកឆ្នោតទូទាំងរដ្ឋ។
បើទោះបីនៅក្នុងការបោះឆ្នោតអាមេរិកលោកត្រាំជាអ្នកឈ្នះឆ្នោត តែលោកបានលើកឡើង ដោយគ្មានអ្វីសំអាងថា មានមនុស្សរាប់លាននាក់បានទៅបោះឆ្នោតដោយខុសច្បាប់ ទាំងនោះហើយទើប សន្លឹកឆ្នោតសគល លោកស្រីគ្លីនតុនមានមានច្រើនជាងលោកដល់ទៅជាង២លានសន្លឹក។
លោក ដូណាល់ ត្រាំ បានឈ្នះដាច់ ក្លាយជាប្រធានាធិបតីអាមេរិកទី៤៥ នៅក្នុងសម័យបោះឆ្នោត ថ្ងៃទី ៨ វិច្ឆិកា ដែលជាការបោះឆ្នោតដោយសកល មិនផ្ទាល់ ដោយយោងលើចំនួនអាសនៈក្នុងរដ្ឋនិមួយ ហើយលោកត្រាំទទួលបាន៣០៦ ទល់នឹង២៣២សម្រាប់លោកស្រី គ្លីនតុន)។ ប៉ុន្តែបើគិតអំពីចំនួនសន្លឹកឆ្នោតពលរដ្ឋវិញ គឺលោកស្រី គ្លីនតុន ទេ ជាអ្នកបានទទួលការគាំទ្រច្រើន ដោយនាំមុខលើសលោក ត្រាំ ដល់ទៅ ជាង២លាន២សែនសំឡេង។
ប៉ុន្តែពេញមួយចុងសប្តាហ៍នេះ ក្នុងបរិបទអន្តរកាល ដែលប្រធានាធិបតីថ្មីមិនទាន់ស្បថចូលកាន់តំណែងជាផ្លូវការផង រឿងអាស្រូវបន្លំសន្លឹកឆ្នោតបានផុសឡើងយ៉ាងខ្លាំង។ បេក្ខជនប្រធានាធិបតីឯករាជ្យនៃបក្សបៃតង បានទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ នៅក្នុងរដ្ឋបី Wisconsin Pennsylvanie Michigan។ ខាងលោកស្រីគ្លីនតុន ដ៏បានប្រកាសចូលរួមក្នុងការរាប់សន្លឹកឆ្នោតនេះដែរ កាលពីថ្ងៃសៅរ៍។
ហេតុដូច្នេះហើយបានជាលោក ដូណាល់ ត្រាំ ផ្ទុះសំដី ធ្វើការបរិហារតាមប្រព័ន្ធTwitter បកវិញថា មានការលួចបន្លំសន្លឹកឆ្នោតដ៏ធ្ងន់ធ្ងរនៅរដ្ឋ Virginia New Hampshire California ដែលលោកស្រីគ្លីនតុនជាឈ្នះ ហេតុអ្វីសារព័ត៌មានមិនចុះផ្សាយផង ?! លោកឈ្នះ មិនមែនត្រឹមមានចំនួនប្រតិភូច្រើនទេ តែសំឡេងប្រជាពលរដ្ឋគាំទ្រលោកក៏ច្រើនដែរ ប្រសិនបើគេដកចំនួនអ្នកទៅបោះឆ្នោតដោយខុសច្បាប់រាប់លាននាក់ចេញ នោះ។


