MENU
|
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក ( យប់ ៣លើក ) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ ( ស្រី ) រងរបួសធ្ងន់ ១០នាក់ ( ស្រី ២នាក់ ) និងរងរបួសស្រាល ៨នាក់ ( ស្រី ៣នាក់ ) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៧គ្រឿង រួមមាន ម៉ូតូ ចំនួន ១៣គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង គោយន្ត ចំនួន ១គ្រឿង និងអ្នកថ្មើរជើង ២នាក់ ។
ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៧លើក ( ស្លាប់ ២នាក់ ) , មិនប្រកាន់ស្តាំ ១លើក , ប្រជែងគ្រោះថ្នាក់ ១លើក និងស្រវឹង ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១២នាក់ ( យប់ ៥លើក ) ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧ លើក ផ្លូវខេត្ត/ក្រុង ចំនួន ២លើក និងផ្លូវលំ ចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តធុនតូច ២លើក និងរថយន្តធុនធំ ៣លើក ។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកណ្តាល ១លើក ស្លាប់ ១នាក់ ( ស្រី ) របួស ១នាក់ ( ស្រី ) ខេត្តព្រះវិហារ ១លើក ស្លាប់ ១នាក់ ( ស្រី ) របួស ៣នាក់ ( ស្រី ១នាក់ ) និងខេត្តព្រះសីហនុ ២លើក របួស ៦នាក់ ។
ដោយឡែកយោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយះពេល ២៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កើតឡើង ចំនួន ៣៣០លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១៥១នាក់ រងរបួសសរុប ចំនួន ៥៩៣នាក់ ក្នុងនោះរបួសធ្ងន់ ៣៣៩នាក់ និងរងរបួសស្រាល ចំនួន ២៥៤នាក់ ។
ប្រភពព័ត៍មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២៣០៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៧០៣គ្រឿង និងពិន័យសរុប ចំនួន ១៦០៦គ្រឿង ៕