ខេត្តស្វាយរៀង៖ នារីម្នាក់សង្ស័យមានវិបិត្តិស្នេហាបានចងករសម្លាប់ខ្លួនក្នុងផ្ទះតែម្នាក់ឯងខណះដែលឪពុកម្ដាយជាប់រវល់ទៅការបងប្អូននៅភូមិផ្សេងកាលពៅវេលាម៉ោង១៤និង៥នាទីរសៀលថ្ងៃទី១៣ខែវិច្ចិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិជាធាតុឃុំដូងស្រុករមាសហែក។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថានារីគិតខ្លីមានឈ្មោះ សេងសារ៉ាន់ អាយុ២៤ឆ្នាំមុខរបរកម្មការិនីខណះមកលេងស្រុកបាន២ថ្ងៃប៉ុណ្ណោះ។ សមត្ថកិច្ចបន្តថាបន្ទាប់ពីទទួលពត៏មានពីប្រជាពលរដ្ឋថាមានមនុស្សចងករភ្លាមនាយប៉ុស៍នគរបាលរដ្ឋសហការជាមួយនគរបាលស្រុកនិងនគរបាលជំនាញថាមានឈ្មោះសេង សារ៉ាន់នៅភូមិជាធាចឃុំដូងស្រុករមាសហែល បានយកក្រម៉ាចងករូសម្លាប់ខ្លួននិងននងលើផ្ទះរបស់ខ្លួនហើយតាមការពិនិត្យសាកសពរបស់គ្រូពេទ្យនិងផ្នែកជំនាញគឺស្លាប់ដោយសារធ្វើអត្តឃាដដោយចងករសម្លាប់ដោយខ្លួនឯងពិតប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីជារឿងឃាដកម្មនោះទេ។
តាមម្តាយបានស្ត្រីរងគ្រោះបានអោយដឹងថាកូនស្រីខ្លួនដែលស្លាប់នេះទើបតែមកពីរោងចក្រកាត់ដេរនៅភ្នំពេញបាន២ថ្ងៃពេលមកដល់ផ្ទះម្តងនេះមានទឹកមុខស្រង៉ូតស្រងាត់ខុសពីមុនមិននិយាយស្ដីអ្វីសោះពុំដឹងមានមូលហេតុអ្វីឪពុកដោយគាត់ពុំទាន់បានសួរនាំអ្វីទេព្រោះរវល់ជាប់ទៅការបងប្អូនលុះត្រលប់មកផ្ទះវិញស្រាប់តែឃើញចងករសម្លាប់ខ្លួនបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងនាំគ្នាជួយប៉ុន្តែសាកសពស្លាប់រយៈពេល១យប់ទៅហើយ។ចំពោះសាកសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕