![]() |
MENU
|

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅព្រឹកថ្ងៃទី09ខែវិច្ឆិកាឆ្នាំ2016បានធ្វើការស្រាវជ្រាវរកឃើញការដ្ឋានបូមខ្សាច់មួយកន្លែងដែលគ្មានច្បាប់អនុញ្ញាតិ។
ដោយយោងតាមបញ្ជារផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី.អ៊ុំអមរ៉ាស្នងការរងការិយាល័យកណ្ដាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងលោកជួនសុបញ្ញាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបនោះលោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច.បានដឹកនាំកម្លាំងចុះបានធ្វើការបង្ក្រាបករណីជីកយករ៉ែខ្សាច់.ដោយគ្មានអាជ្ញាប័ណ្ណធនធានរ៉ែនៅចំណុចជប់តាពុធ ស្ថិតក្នុងភូមិដូនអែម ឃុំគោកដួង ស្រុកអង្គរជុំ ខេត្តសៀមរាបមិនឲ្យដំណើរការបូមខ្សាច់ជាបណ្ដោះអាសន្ន ក្នុងនោះមានការចូលរួមសហការពីមន្ត្រីនៃមន្ទីររ៉ែ និងថាមពលខេត្តនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជុំ ។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជីកយករ៉ែខ្សាច់ដោយគ្មានអាជ្ញប័ណ្ណខាងលើនេះកម្លាំងសមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនម្ចាស់ការដ្ឋានបូមខ្សាច់ឈ្មោះ ថុន ធាត់ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិប្រាំតម្លឹង ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាបយកមកធ្វើការសាកសួរនៅអធិការដា្ឋននគរបាលស្រុកអង្គរជុំនិងធ្វើការដកហូតសម្ភារៈយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គជុំមានដូចជា ត្រាក់ទ័រ ១គ្រឿង រថយន្តសំរាប់ចូកខ្សាច់ដាក់ឡាន១គ្រឿង ម៉ាស៊ីនបូមខ្សាច់៧គ្រឿង បំពង់ទីបសំរាប់បូមខ្សាច់១២ដើម និង គោយន្តច្នៃ១គ្រឿង។
លោកនាយការិយាល័យបានបន្តទៀតថាចំពោះករណីនេះកម្លាំងសមត្ថកិច្ចនគរបាលរបស់លោកកំពុងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដោយអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែ តាមមាត្រា៣៥។


