MENU
សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនមនុស្ស៤នាក់ ស្រី២នាក់ប្រុស២នាក់និង ថ្នាំញៀន៣៤២កញ្ចប់
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី០៥ វិច្ឆិកា ២០១៦, ០៩:៤៧ | ៥៩៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   មនុស្សចំនួន៤នាក់(ប្រុស២នាក់ស្រី២នាក់)ត្រូវបានចាប់ខ្លួននិងថ្នាំញៀនចំនួន៣៤២កញ្ចប់និងសម្ភារៈមួយចំនួនត្រូវបានរឹបអូសពីជនសង្ស័យពីបទជូញដូរថ្នាំញៀនដោយខុសច្បាប់កាលពីថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៦នៅក្នុងតាមផ្លូវបេតុងក្នុងផ្ទះជួលមួយកន្លែងភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

ការបង្រ្កាបនេះសមត្ថកិច្ចបានឃាត់មនុស្ស៤នាក់ឈ្មោះអ៊ួចិន្តាភេទប្រុស,ឈ្មោះសុខណាវីភេទស្រី,ឈ្មោះអ៊ួងចន្នីភេទស្រីនិងឈ្មោះស្មានរុន្នីភេទប្រុស។ការបង្រ្កាបនេះដឹកនាំដផយលោកទៀងច៍ន្ទសាអធិការនគរបាលខណ្ឌឫស្សីកែវតាមបទបញ្ជារបស់លោកជួនសុវណ្ណស្នងការរាជធានីភ្នំពេញដែលបានចេញបញ្ជាឲ្យកម្លាំងសមត្ថកិច្ចក្នុងខណ្ឌទាំង១២ក្នុងរាជធានីចុះបង្រ្កាបរាល់បទល្មើសច្បាប់ទាំងឡាយក្នុងខណ្ឌទាំងនោះ។

សមត្ថកិច្ចបាននិយាយថាមុនឈានដល់ការចាប់ខ្លួនជនសង្ស័យទាំងនេះសមត្ថកិច្ចបានស្រាវជ្រាវរយៈពេលប្រមាណ១ខែមកហើយនៅចំណុចខាងលើនេះ។មុនពេលចាប់ខ្លួនមនុស្សទាំង៤នាក់នេះសមត្ថកិច្ចបានចាប់ខ្លួនស្រ្តីម្នាក់ដែលបានឈរលក់ថ្នាក់ញៀននៅក្បែរកន្លែងផ្ទះជួលរបស់ខ្លួននិងបាននាំទៅកាន់បន្ទប់ជួករបស់ពួកគេនិងបន្តឃាត់ខ្លួនបាន៣នាក់ទៀតសរុប៤នាក់។

ក្រុងអ្នករីះគន់បាននិយាយថាសង្រ្គាមប្រឆាំងគ្រឿងញៀននៅកម្ពុជាព្រះរាជាអច្ឆិរយកំពុងប្រព្រឹត្តទៅដូចព្យុះស៊ូណាមីមិនចេះចប់ចាប់បានទាំងទ្រង់ទ្រាយធំរាប់សិបគីឡូក្រាមនិងទ្រង់ទ្រាយតូច១ថង់តូចឡើងទៅ។តែចំណាត់បែបនេះគេបានឃើញនៅទូទាំងប្រទេសដែលត្រូវបានមេដឹកនាំនិយាយពេញមាត់ថាប្រទេសរបស់ខ្លួនកំពុងត្រូវបានជនអន្ធពាលឈ្មួញគ្រឿងញៀនដឹកជញ្ជូនឆ្លងកាត់មិនអាចបង្រ្កាបបានក្រៅតែពីណែប្រជានុរាស្រ្តថា"សូមចៀសចេញពីគ្រឿងញៀន"។

ក្រុមអ្នកមិនសប្បាយចិត្តនឹងថ្នាំញៀនបាននិយាយថា៖តែបើក្រឡេកមើលប្រទេសមួយចំនួនក្បែរកម្ពុជានៃយើងឬបងប្អូនសហគមន៍អាស៊ានវិញគេបានដាក់សេណារីយោដូចដែកថែបកំចាត់ចោលជនឧក្រិដ្ឋថ្នាំញៀនមិនត្រឹមតែថ្នាំញៀនទេ។ថ្នាំរាប់សិបគីឡូក្រាមត្រូវបានជនឧក្រិដ្ឋទាំងខ្មែរនិងបរទេសនាំចូលក្នុងមាតុភូមិអង្គរដែលគេហៅខ្លួនឯងថាប្រទេសអច្ឆរិយដ៍មហាអស្ចារ្យរបស់មេដឹកនាំគ្រប់ស្ថាប័នជាតិមួយនេះ។តែពលរដ្ឋខ្លួនរងគ្រោះមិនចេះចប់ដូចរស់ក្នុងស្ថានរកដប់ពីរជាន់នៃឥទ្ធិពលថ្នាំញៀនដ៍មហាសាលមិនអាចបង្រ្កាបចប់។ពីមុនសង្រ្គាមស៊ីវិលក្នុងស្រុកតែពេលសង្រ្គាមថ្នាំញៀនក្នុងប្រទេសមិនអាចកំចាត់បាន៕

Tags:
  • សមត្ថកិច្ច
  • ឫស្សីកែវ
  • ថ្នាំញៀន
  • ឃាត់ខ្លួន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥