MENU
នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបចាប់មេកន្ទុយលេខនៅ សង្កាត់បឹងធំ
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២៩ តុលា ២០១៦, ១៧:១៧ | ៤៥៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ភូមិគ្រឹះមេកន្ទុយលេខម្នាក់ដ៍ល្បីត្រូវបានកម្លាំងនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ ចុះប្រតិបត្តិការបង្ក្រាបចាប់ឃាត់ខ្លួន បានកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះមួយកន្លែង ក្នុងភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

តាមនគរបាលខណ្ឌពោធិសែនជ័យបានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជុំវិញការបើកល្បែងស៊ីសងខុសច្បាប់ កើតមានតាមបណ្តាមូលដ្ឋាន ដែលបង្កឲ្យអសន្តិសុខ ឈានទៅដល់ប្រព្រឹត្តបទល្មើសផ្សេងៗ ។

ការចុះបង្រ្កាបនេះដោយមានបញ្ជា ពីអគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីទប់ស្កាត់ បង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងសង្គម ទើបកម្លាំងនគរបាលជំនាញ ខណ្ឌពោធិ៍សែនជ័យ សម្របសម្រួលដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ។

សមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបដល់ទីតាំងផ្ទះកត់កន្ទុយលេខ ត្រង់ចំណុចភូមិខាងលើ ឃាត់ខ្លួនមេកន្ទុយលេខបានម្នាក់ រឹមអូសវត្ថុតាង ក្រដាសកត់ឆ្នោត តារាងកន្ទុយលេខ សម្ភារៈប្រើក្នុង កត់ឆ្នោតមួយចំនួនធំ និងលុយមួយចំនួនទៀត ។

ជនសង្ស័យជាមេកន្ទុយលេខ មានឈ្មោះ អាង សារុំ ភេទប្រុស អាយុ៣១ឆ្នាំ ជាម្ចាស់ទីតាំង ផ្ទះកើតហេតុខាងលើ ។ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ ត្រូវបាននាំខ្លួនទៅកាន់ផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងចាត់ការទៅតាមនីតិវិធី ៕                                               

Tags:
  • នគរបាល
  • ពោធិ៍សែនជ័យ
  • មេកន្ទុយលេខ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥