ខេត្តបន្ទាយមានជ័យ៖ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតឿនរំលឹកដល់កម្លាំងជំនាញកងរាជអាវុធហត្ថ ត្រូវគ្រប់គ្រងការងារភស្តុភា និងសម្ភារះបញ្ចេកទេសអោយបានល្អ និងត្រឹមត្រូវដែលលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦ នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ រយះពេលកន្លងមកកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រៅពីការងារការពារបូរណភាពទឹកដី និងការពារសន្តិសុខសណ្តាប់ធ្នាប់ និងភូមិ/ឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិអោយបានសុខសន្តិភាព។
លោកបានបន្តថា៖ កន្លងមកកម្លាំងកងរាជអាវុធហត្ថខេត្ត បានជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ហើយជួយប្រមូលផលជូនប្រជាពលរដ្ឋក្នុងខេត្ត។ ហើយខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់អោយភូមិ/ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលការងារសម្ភារៈបញ្ចេកទេសបានមានប្រសាសន៍កោតសសើរចំពោះកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យរយះពេលកន្លងមកមានស្នាដៃល្អបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។
ការបង្ក្រាបបទល្មើសនិងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិនិងការពារសន្តិសុខជូនប្រជាពលរដ្ឋ។លោកបានតឿនរំលឹកដល់កម្លាំងកងរាជអាវុធហត្ថខេត្តគ្រប់គ្រងការងារភស្តុភានិងសម្ភារះបញ្ចេកទេសត្រូវអនុវត្តន៍អោយបានល្អ ដើម្បីបម្រើក្នុងអង្គភាពអោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស៕