MENU
បុរសជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លួនដែលបង្កហិង្សាទៅលើនារីក្នុងបន្ទប់ខារ៉ាអូខេ បង្ខំឲ្យនាងអង្គុយជិតតែនាងមិនព្រម
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៤ តុលា ២០១៦, ០៨:២៧ | ៣២៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   បុរសជនជាតិចិនម្នាក់ក្នុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពេលរូបគេធ្វើការប្រើហិង្សាលើនារីខារ៉ាអូខេបណ្ដាលអោយរយះក្បាលដេរច្រើនថ្នេរកាលពីវេលាម៉ោងប្រហែល00:30នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ខែតុលាឆ្នាំ២០១៦ត្រង់ចំណុចហាងខារ៉ាអូខេឌឹឃ្វីនស៍ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

នារីរងគ្រោះបានអោយដឹងថារូបគេមានឈ្មោះរ៉ូ រដ្ឋាអាយុ២៨ឆ្នាំមុខរបរ ធ្វើការក្នុងហាងខារាអូខេ( ម្ចាស់បន្ទប់) ស្នាក់នៅផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ មុនពេលកើតហេតុមានភ្ញៀវជាជនជាតិចិនចំនួនប្រាំនាក់សុទ្ធតែជាបុរសបាននាំគ្នាមកច្រៀងកំសាន្តនៅក្នុងហាងខាងលើហើយពេលនោះពួកគេបានហៅស្រាបៀអង្គដបមកផឹកជាច្រើនដប ។ស្របពេលជាមួយគ្នានោះដែរ។ជនបង្កក៍ដូចជាមិត្តភក្ដិរបស់គេបានហៅនារីមកអង្គុយជាមួយគ្រប់គ្នា។តែសំរាប់តែជនបង្កមិនបានពេញចិត្តជាមួយនារីដែលគេហៅមកនោះក្រោយមកគេបានហៅនារីដែលជាម្ចាស់បន្ទប់ហើយក៍ជាជនរងគ្រោះមកអង្គុយជាមួយគាត់រហូតដល់ម៉ោងកើតហេតុ។

ជាតិស្រាចូលក្នុងខ្លួនគាត់ច្រើនបណ្ដាលអោយស្រវឹងហើយធ្វើអោយគាត់លេងជ្រុលដៃហើយបណ្ដាលអោយនារីដែលជាជនរងគ្រោះខាងលើនោះឈឺទ្រាំមិនបានទើបបណ្ដាលអោយនារីរងគ្រោះខាំដៃជនបង្ក។ជនបង្កទ្រាំមិនបានក៍បានយកកែវស្រាមកវៃក្បាលនារីរងគ្រោះបណ្ដាលអោយហូរឈាមស្រោចពេញខ្លួន។ភ្លាមនោះសន្តិសុខហាងខាងលើបានចូលមកឃាត់ជនបង្កប្រគល់អោយសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា។ ចំណែកនារីរងគ្រោះវិញត្រូវបានបញ្ជូនយកទៅកាន់គ្លីនិកឯកជនដែលនៅជិតកន្លែងកើតហេតុដើម្បីព្យាបាលបើតាមនគរបាលបានអោយដឹងថាជនបង្កខាងលើមានឈ្មោះ ឈាង ចុងម៉ី អាយុ៤៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកាត់ដេរជនជាតិចិនដីគោកស្នាក់នៅក្នុងរោងចក្រតាមបណ្ដោយផ្លូវជាតិលេខ២ខេត្តតាកែវ ។ក្រោយពេលកើតហេតុជនបង្កត្រូវបានបញ្ជូនខ្លួនយកទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំចាត់ការតាមនីតិវិធី ។                                    

Tags:
  • ជនជាតិចិន
  • ឃាត់ខ្លួន
  • ហិង្សា
  • អង្គុយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥