អធិការបតីអាល្លឺម៉ងលោកស្រីអែនហ្គែឡាម៉ាគែល កាលពីថ្ងៃទី១៩ខែកញ្ញា បានទទួលស្គល់ពីភាពបរាជ័យនៅក្នុងការបោះឆ្នោត ទីក្រុងBerlin កាលពីថ្ងៃទី១៨ខែកញ្ញា។ទទឹមនឹងនោះលោកស្រីបានទទួលស្គលពីនយោបាយខុសឆ្គងនៅក្នុងការដោះស្រាយវិបត្តិជនភៀសខ្លួនកាលពីឆ្នាំ២០១៥។
កាលពីថ្ងៃទី១៨ខែកញ្ញា គណបក្សសម្ព័ន្ធមិត្តកាន់អំណាចគឺគណបក្សប្រជាធិបតេយ្យគ្រឹស្ត CDU និងគណបក្សសង្គមប្រជាធិបតេយ្យ SPD បានទទួលស្គល់នៅការបរាជ័យរបស់ខ្លួននៅក្នុងការបោះឆ្នោតក្នុងទីក្រុងប៊ែកឡាំដោយគណបក្សប្រឆាំងទាំងពីរបានទទួលជ័យជំនៈ។
នៅក្នុងសន្តរកថាកាលពីថ្ងៃទី១៩ខែកញ្ញាលោកស្រីម៉ាគែលបញ្ចាក់ថា នឹងបន្តសកម្មភាពដើម្បីធានាមិនឲ្យមានភាពចលាចលនៅតាមព្រំដែនអាល្លឺម៉ងដូចកាលពីឆ្នាំ២០១៥ទៀតឡើយ។ ប៉ុន្តែពេលខ្លះក៏មិនអាចទប់ស្កាត់ស្ថានភាពបានទាំងស្រុងឡើយ។ លោកស្រីម៉ាគែលបញ្ចាក់ទៀតថា គ្មានអ្នកណាម្នាក់ចង់ឲ្យមានស្ថានភាពកើតឡើងដូចកាលពីឆ្នាំ២០១៥នោះឡើយ។
ទោះបីបែបណាក្តីលោកស្រីម៉ាគែល មិនផ្លាសប្តូរការសម្រេច បើកទ្វាព្រំដែនសម្រាប់ជនភៀសខ្លយនរាប់ពាន់នាក់ដែលកំពុងតែជាប់គាំនៅតំបន់Keleti និង Buddpest ដែលរដ្ឋាភិបាលបានសម្រេចកាលពីខែកញ្ញាឆ្នាំ២០១៥។ លោកស្រីម៉ាកគែលបញ្ចាក់ថា ពិតជាមានការខុសឆ្កង សម្រាប់ផ្ទល់ខ្លួនលោកស្រីនិងរដ្ឋាភិបាលដែលគ្មានភាពរហ័សរហួនគ្រប់គ្រាន់ទប់ស្កាត់ជនភៀសខ្លួនត្រងទ្រាយធំពីតំបន់មជ្ឈឹមបូព៌ាចូលមកអឺរ៉ុប។
ជាមួយគ្នានេះលោកស្រីក៏បានច្រានចោលការចោលសំណើររបស់គណបក្សប្រឆាំងស្តីពីការកំណត់ចំនួនជនអន្តោបវេសចូលក្នុងប្រទេសអាល្លឺម៉ងនាឆ្នាំ២០១៦៕