MENU
|
ក្រុងសៀមរាប៖ ថ្ងៃទី២២ខែសីហាឆ្នាំ២០១៦អធិការដ្ឋាននគរបាលក្រុងសៀមរាបធ្វើការប្រគល់ទទួលម៉ូតូចំនួន១គ្រឿងជូនជនរងគ្រោះវិញបន្ទាប់ពីបាត់កាលពីវេលាម៉ោង៣:៣០នាទីព្រឹកទាបភ្លឺថ្ងៃទី១៣ខៃសីហាឆ្នាំ២០១៦ ។
បន្ទាប់ពីជនរងគ្រោះ ឈ្មោះ YUKA TANAKA ភេទស្រី អាយុ២៨ ជាជនជាតិជប៉ុនមុខរបរគ្រូបង្រៀនស្នាក់នៅភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាបបានដាក់ពាក្យបណ្តឹងករណីបាត់ម៉ូតូចំនួន១គ្រឿង ម៉ាក់ ហ្វីណូ(FINO) ពណ៍ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ សៀមរាប 1J-5333 កាលពីថ្ងៃទី១៥ខែសីហាឆ្នាំ២០១៦ នៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។
មូលហេតុចូលដេកក្នុងផ្ទះចតម៉ូតូទុកនៅខាងមុខផ្ទះដោយមិនបានចាក់សោរកម៉ូតូនឹងមិនបានចាក់សោរបិទរបងទ្វារខាងមុខផ្ទះ ។
លោកអធិការរងទទួលបន្ទុកនគរបាលយុត្តិធម៍ដោយបានទទួលការឯកភាពពីលោក អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានស្នើរសុំកិច្ចសហប្រត្តិបត្តការណ៍ពីបណ្តារ លោកអធិការស្រុក ដែលមានព្រំប្រទល់នៅជំវិញក្រុងសៀមរាប តាមរយៈ លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងកណ្តាលការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីធ្វើការស្វែងរកម៉ូតូជូនជនរងគ្រោះ ។លុះដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០១៦ដោយមានកិច្ចសហប្រត្តិបត្តការណ៍ល្អពីកំម្លាំងនគរបាលនៃអធិការដ្ឋានស្រុកក្រឡាញ់ យើងបានទទួលសេចក្តីរាយការណ៍ថាមានជនមិនស្គាល់អត្តសញ្ញាណបានយកម៉ូតូ១គ្រឿងទៅចតទុកចោលនៅចំនុចផ្សារក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ។
បន្ទាប់ពីបានត្រួតពិនិត្យផ្ទៀងផ្ទាត់ឯកសាររបស់ជនរងគ្រោះ នឹងម៉ូតូដែលនគរបាលស្រុកក្រឡាញ់រកឃើញនោះបានបញ្ជាក់ថាម៉ូតូដែលរកឃើញជាម៉ូតូរបស់ជនរងគ្រោះខាងលើ លោកអធិការនៃអធិការដ្ឋានស្រុក្រឡាញ់បានបញ្ជូនម៉ូតូខាងលើនេះ មកអធិការដ្ឋាននគរបាលក្រុងសៀមរាបវិញដើម្បីធ្វើការប្រគល់ជូនជនរងគ្រោះវិញ ។