រាជធានីភ្នំពេញ ៖ អាជ្ញាធរបាននិយាយថាមន្ទីរសាធារណការ មន្រ្តីរដ្ឋាករទឹកស្វយ័តភ្នំពេញកាយពង្រីក ផ្លូវជាតិលេខ៤និងដាក់ប្រព័ន្ធទុយោទឹកស្អាតតាមបណ្តោយផ្លូវជាតិលេខ៤ ជាគម្រោងរបស់រាជរដ្ឋាភិបាលស្រាប់តែនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នេះ។
ក្រុមការងារខណៈដែលកំពុងបំពេញការងារកកាយដីប្រឡាយ ត្រង់ចំណុចមុខគ្លីនិកចោមចៅផ្លូវជាតិលេខ៤ភូមិថ្នល់បំបែក សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ស្រាប់តែប្រទះឃើញ កេសគ្រាប់កាំភ្លើង១កេសមានគ្រាប់ពេញហើយរាយការណ៍ទៅសមត្ថកិច្ចដើម្បីចាត់វិធានការហកគ្រាប់កាំភ្លើងទាំងនោះទុកទីមានសុវត្តិភាព ។
តាមការពិនិត្យជាស្តែងគ្រាប់កាំភ្លើងខាងលើជាប្រភេទគ្រាប់ K57ចំនួន១កេសដែកសម្រាប់កាំភ្លើងយន្តក្នុងនោះមានចូន១០០គ្រាប់ផលិតនៅសហរដ្ឋអាមេរិចក្នុងសភាពល្អអាចប្រើបាននៅឡើយ ។
យោងតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា គ្រាប់កាំភ្លើងខាងលើអាចបន្សល់ទុកតាំងពីឆ្នាំ១៩៧៩ ខណៈដែលចំណុចខាងលើកាលពីសម័យនោះមានរថយន្តកងទ័ពវៀតណាមចំនួន២គ្រឿងអូសគ្នាពីលិចទៅកើតមកក្រឡាប់ផ្ងារជើងនៅទីនេះហើយអាចសន្និដ្ឋានបានថាគ្រាប់កងទ័ពវៀតណាមជ្រះដោយសារហេតុការណ៍ក្រឡាប់រថយន្តនាឆ្នាំ១៩៧៩ធ្លាក់ចូលប្រឡាយទឹក ។
តែទោះជាយ៉ាងណាក៏ដោយគ្រាប់កាំភ្លើងខាងលើក្រោយពី ក្រុមសំណង់កាយដីប្រឡាយពង្រីកផ្លូវជាតិលេខ៤ និងស្ថាបនាប្រព័ន្ធទុយោទឹកស្អាតប្រទះឃើញកេសដែក ច្រើនក៏ពិតមែនតែគ្រាប់កាំភ្លើងខាងក្នុងនៅមានគុណភាព៨០ភាគរយនៅឡើយ ។ដើម្បីជៀសវាង បង្កឲ្យមានគ្រោះថ្នាក់ដោយប្រការណាមួយក៏បានរាយការណ៍ទៅសមត្ថកិច្ចយកគ្រាប់ទាំងនោះទៅរក្សាទុកនៅកន្លែងមានសុវត្តិភាព ។